បច្ចុប្បន្ននេះប្រសិនបើយើងមានចំណេះជំនាញណាមួយជាក់លាក់ តួយ៉ាងដូចជាជំនាញ Design ជាដើមពិតណាស់ការងារជាច្រើនកំពុងរង់ចាំអ្នកទាំងអស់គ្នាមិនខ្វះទេ។ ហេតុនេះហើយគឺវាតម្រូវឲ្យអ្នកមានចេះជំនាញមួយនេះឱ្យពិតប្រាកនិងលេចធ្លោផងដែរ។ ដូច្នេះថ្ងៃនេះចាបខៀវ និងប្រាប់អ្នកទាំងអស់គ្នាពីកន្លែងទាំង៥ដែលអាចជួយព្រឹងលើជំនាញ Design របស់អ្នកឲ្យកាន់តែខ្លាំងជាងមុន។
១ Dribbble
សម្រាប់វេបសាយទីមួយនេះគឺល្អមែនទែនសម្រាប់ Designer ព្រោះនៅក្នុងនេះវាអាចឲ្យយើងរៀនពីជំនាញជាច្រើនដូចជា UX/UI មូលដ្ឋានគ្រឹះនៃការ Design ហើយថែមទាំងមាន Certificate បញ្ជាក់ទៀតពេលដែលយើងរៀនចប់។
មួយទៀតសម្រាប់មុខងារ inspiration នៅក្នុងវេបសាយមួយនេះគឺ អាចឲ្យយើងធ្វើការចូលទៅមើលពីគំនិតនៃការ Design ប្លែកៗដែលជា Project របស់គេធ្លាប់ធ្វើពីមុនមក ហើយយើងក៏អាចរើសប្រភេទបានដែរដូចជា Animation, Branding, Product Design ជាដើម។
ក្រៅពីនេះនៅក្នុង Website Dribble យើងក៏អាចផុសការងាររបស់យើងចូលក៏បានដែរ ឬក៏ជាធ្វើជា Freelance ស្វែងរក Freelancer ក៏បាន។
២ Behance
ទី២ គឺ Behance ដែលវេបសាយមួយនេះក៏ពេញនិយមដែរ ហើយខ្ញុំជឿថា Designer មួយចំនួនប្រាកដជាបានស្គាល់វាហើយ ដោយវាជាអាចឲ្យយើងចូលទៅមើលពីគំនិតនៃការ Design ប្លែកៗបែប Creative ព្រោះការងារដែលគេផុសចូលក្នុងនេះគឺសុទ្ធសឹងតែជារបស់អ្នកជំនាញដែលគេបានផុស ដើម្បីបង្ហាញពីស្នាដៃរបស់ក៏ដូចជាដើម្បីរក Client ជាដើម។
ដូច្នេះប្រសិនបើយើងចង់បាន Idea អីថ្មីៗ យើងគ្រាន់តែ Search ទៅតាមអ្វីដែលយើងចង់បានទៅ គឺវានឹងបង្ហាញ Project ទាំងអស់នោះមកហើយ លើសពីនេះទៅទៀតយើងក៏អាចផុសការងាររបស់យើងចូលក៏បាន ឬក៏អាចរក Freelancer នៅក្នុងវេបសាយនេះក៏បានដូចគ្នា។
៣ Pinterest
សម្រាប់វេបសាយ Pinterest មួយនេះ ក៏មិនចាញ់ពីវេបសាយមុនៗដែរ និយាយទៅនៅក្នុងនេះគឺប្រម៉ូលផ្តុំទៅដោយគំនិតប្លែកៗច្រើនមែនទែន ប្រសិនបើយើងចូលចិត្តមើលអ្វីគឺវាលោតតែប្រភេទនោះមកម៉ងតែម្តង ហើយវាមិនមែនផ្តោតតែទៅលើការ Design ទេសូម្បីតែរូបភាព របៀបថតរូប ថតវីដេអូ និងចំណេះដឹងផ្សេងៗជាច្រើនទៀតនៅក្នុងនេះមានទាំងអស់ ។
៤ Awwward
ចំពោះ Awward គឺជាវេបសាយមួយដែលត្រូវបានគេទទួលស្គាល់ច្រើន ជាពិសេសខាង Web designer ជុំវិញពិភពលោកតែម្តង ហើយនៅវេបសាយនេះក៏វាជាឃ្លាំង Inspiration មួយសម្រាប់អ្នកធ្វើខាងផ្នែក Digital Creative ផ្សេៗចូលទៅមើលពីគំនិតប្លែកៗបន្ថែមផងដែរ។
ចំណុចពិសេសនៅហ្នឹងគឺជាកន្លែងសម្រាប់ Showcase ទៅលើវេបសាយ អ្នកដែល Design វេបសាយប្លែកៗ ឡូយៗដោយគេដាក់វាបង្ហាញនៅក្នុងនេះ ហើយអ្វីដែលកាន់តែពិសេសវាក៏មានជា Online Courses សម្រាប់ការរៀនបន្ថែមពីជំនាញ Design ផងដែរ។
៥ Spline
សម្រាប់វេបសាយចុងក្រោយគឺកាន់តែពិសេស វាជាប្រភេទ 3D Design Tool ដែលអនុញ្ញាតឲ្យយើងធ្វើការ Collaborate ដោយផ្ទាល់តែម្តងជាមួយនឹង Web, ឬក៏អេបជាដើមក្នុងការបង្កើតជាជាមួយនឹង 3D Design ផ្សេងៗ។
វាមានមុខងារពិសេសៗជាច្រើនដូចជា Real-time 3D Design ដែលអាចឲ្យយើងបង្កើត 3D Object អ្វីមួយគឺយើងអាចច្នៃនៅក្នុងនេះបាន ដោយគ្រាន់តែ Drag and drop ទេ ហើយមាន Tool មានElement ឲ្យប្រើស្រាប់ៗតែម្តង។ ហើយមានមុខងារ Interactive Prototyping ដោយមុខងារមួយនេះគឺអនុញ្ញាតឲ្យយើងធ្វើការលេងជាមួយនឹង 3D Object ដោយធ្វើឲ្យវាមានចលនា ទៅតាមការកំណត់របស់យើង។
ដូច្នេះខ្ញុំសង្ឍឹមថាវេបសាយទាំង៥ខាងលើនេះគឺអាចជួយទៅដល់បងប្អូនដែលចង់បង្កើតជំនាញ Design ឲ្យកាន់តែល្អប្រសើ មានគំនិតប្លែកៗក្នុងការ Design និងរកចំណូលបានកាន់តែច្រើនចេញពីជំនាញមួយនេះ។
អត្ថបទដោយ៖ រិន មករា