យោងតាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការណ៍របស់ក្រុមហ៊ុន Nokia កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ បានឱ្យដឹងថា ក្រុមហ៊ុន Nokia បានចាប់ដៃសហការណ៍ជាមួយនឹងក្រុមហ៊ុនអ៊ីនធឺណិតខ្មែរ SINET ទៅលើគម្រោងផ្ដល់សេវាកម្មអ៊ីនធឺណិតល្បឿនលឿន សម្រាប់សហគ្រាសនៅក្នុងប្រទេសកម្ពុជា។
ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន SINET និងក្រុមហ៊ុន NOKIA នឹងសហការគ្នាធ្វើការទៅលើការដាក់បណ្តាញអុបទិក (XGS-PON) នៅក្នុងប្រទេសកម្ពុជា ដែល XGS-PON នេះ នឹងជួយឱ្យអ៊ីនធឺណិតកាន់តែមានល្បឿនកាន់តែលឿនជាងមុន។
ជាមួយគ្នានេះដែរ សម្រាប់បណ្តាញអុបទិក (XGS-PON) នេះគេគ្រោងនឹងដាក់ពង្រាយឱ្យដំណើរការជាលើកដំបូងនៅក្នុងរាជធានីភ្នំពេញ ហើយជំហានបន្ទាប់គេនឹងពង្រីកទៅកាន់ខេត្តក្រុងដទៃទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។ ហើយគម្រោងដំបូងមួយនេះ គេរំពឹងថានឹងបញ្ចប់នៅក្នុងឆ្នាំ២០២២នេះ។
គួរជម្រាបផងដែរថា ការចាប់ដៃសហការគ្នាជាមួយក្រុមហ៊ុន NOKIA ទៅលើការដាក់បណ្តាញអុបទិក (XGS-PON) ដើម្បីជួយឱ្យអ៊ីនធឺណិតកាន់តែមានល្បឿនលឿននេះ គេជាការត្រៀមខ្លួនឱ្យបានរួចរាល់ទុកមុនរបស់ក្រុមហ៊ុន SINET ដើម្បីឆ្លើយតបចំពោះតម្រូវការអ៊ីនធឺណិតនារពេលអនាគតនៅក្នុងប្រទេសកម្ពុជា៕
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (Telegram: @Navasiri)
