កាលពីពេលថ្មីៗនេះ អង្គការ NASA ប្រកាសពីការចាប់ដៃគ្នាជាមួយក្រុមហ៊ុន Epic Game ផលិតហ្គេមល្បីលំដាប់ពិភពលោក Fornite ដោយគ្រោងនឹងធ្វើការអភិវឌ្ឍនូវគំរោងពិភពសិប្បនិម្មិត ( Metaverse) ធ្វើពីភពអង្គារនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Techstory។
ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ការផលិតបង្កើតគម្រោង Metaverse ខាង NASA គ្រោងនឹងធ្វើវាឱ្យដូចបេះបិទទៅនឹងភពអង្គារ ហើយតាមរយៈពិភពសិប្បនិម្មិតភពអង្គារនេះ គេនឹងធ្វើការបង្វិកអវកាសយាន្ដនឹង ឱ្យបានយល់ ក៏ដូចជាស៊ាំទៅនឹងបរិយាកាស ជាក់ស្ដែងនៅភពអង្គារ ដោយគ្រាន់តែពាក់វែនតា VR អង្គុយរៀននៅឯភពផែនដី។ ដោយគោលដៅធំបំផុតគឺគេនឹងយកគម្រោង Metaverse ភពអង្គារនេះ មកបង្វិកដើម្បីបង្កើតធនធានមនុស្ស មុននឹងបញ្ជូនពួកគេឱ្យឡើងទៅសិក្សាស្រាវជ្រាវនៅភពអង្គារក្នុងពេលអនាគត។
ជាមួយគ្នានេះដែរ ក្រៅពីការបង្វិកក្រុមអវកាសយានិក NASA ក៏បានធ្វើការ ភ្ជាប់គម្រោងពិភពសិប្បនិម្មិត Metaverse របស់ខ្លួនជាមួយនឹងឧបរកណ៍ប្រើប្រាស់ និងឧបករណ៍ទំនាក់ទំនងជាច្រើនដែលគេធ្លាប់បានបញ្ជូនឱ្យទៅដំណើរការប្រើប្រាស់នៅលើភពអង្គារ ហើយតាមរយៈការភ្ជាប់គ្នានេះ គេក៏អាចពាក់ VR មើលដឹងពីបរិយាកាសជាក់ស្ដែង ថ្ងៃយប់ និងអាចធ្វើនូវសកម្មភាពផ្សេងៗទៀតជាច្រើនដោយបញ្ជាពីផែនដីទៅ។
ជាមួយគ្នានេះដែរ ដើម្បីឱ្យអ្នកមានសមត្ថភាពផ្នែកបច្ចេកវិទ្យាជុំវិញពិភពលោកបានរួមចំណែក និងបច្ចេញសមត្ថភាពរបស់ខ្លួន NASA និង Epic Game ក៏បានប្រកាសបើកឱ្យអ្នកអភិវឌ្ឍកម្មវិធី (Developer) ជុំវិញពិភពលោកទាំងអស់ ឱ្យធ្វើការដាក់ពាក្យបង្កើត ពិភពសុប្បន្មិត Metaverse ធ្វើពីភពអង្គារ ដើម្បីយកមកចូលរួមប្រគួតបាន។ ហើយសម្រាប់នរណាដែរធ្វើការបង្កើត Metavere ដែលមានស្ថានភាព និងបរិយាកាស ដូចទៅនឹងភពអង្គារខ្លាំងជាងគេ នឹងក្លាយជាម្ចាស់ជ័យលាភី ដែលទទួលបានរង្វាន់លើកទឹកចិត្ត ៧០០០០ដុល្លារ។
គួរជម្រាបថា ប្រសិនបើគម្រោងពិភព Metaverse របស់ភពអង្គារនេះជោគជ័យ NASA នឹងយកគំរូនេះ បង្កើតពិភពសិប្បនិម្មិត ឋានព្រះចន្ទ មួយទៀត ឱ្យក្រុមអវកាសយានិក សិក្សាមុនពេលដែលបញ្ចូនមនុស្សឡើងទៅសិក្សានៅទីនោះ៕
អត្ថបទដោយ៖ អូន រ៉ាទី