ខ្មែរកាន់តែទំនើប! ក្រសួងប្រើបច្ចេកវិទ្យាប្លុកឆេន បង្កើតផ្លែតហ្វមស្កេនឯកសារ ពិតឬក្លែងក្លាយកុំឱ្យប្រជាជនច្រឡំទៀត
Navasiri Morm
MAY 23 2023
ឌីជីថល
721 views
1 min read

ដើម្បីដោះស្រាយបញ្ហាការក្លែងបន្លំឯកសារ ឬការយល់ច្រឡំផ្សេងៗ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតផ្លែតហ្វមមួយឈ្មោះថា Verify.gov.kh ដែលអាចអនុញ្ញាឱ្យប្រជាជនខ្មែរ អាចធ្វើការផ្ទៀងផ្ទាត់ឯកសារដែលបានចេញដោយក្រសួង ក៏ដូចជាស្ថាប័នរដ្ឋាភិបាលទាំងអស់ ដែលមានដាក់ ឃ្យូ.អ.កូដ ស្តង់ដា។

បើតាមគេហទំព័រ Verify.gov.kh សម្រាប់ផ្លែតហ្វមមួយនេះ ត្រូវបានបញ្ចូលបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដោយសារតែបច្ចេកវិទ្យាប្លុកឆេន យើងអាចកាត់បន្ថយឧបសគ្គបានយ៉ាងច្រើនចំពោះការបោះពុម្ពឯកសារដែលត្រូវបានការពារ នៅក្នុងទម្រង់ដែលមានសុវត្ថិភាពខ្ពស់ ដោយផ្អែកលើគោលការណ៍ SSP (Security, Scallability, Performance) ។

គួរជម្រាបផងដែរថា បច្ចុប្បន្ន ថ្នាល verify.gov.kh មានមុខងារផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈ ឃ្យូ.អ.កូដ ស្តង់ដា។ ប្រសិនបើ ឃ្យូ.អ.កូដ ត្រឹមត្រូវ (មិនត្រូវបានកែសម្រួល) ថ្នាល verify.gov.kh នឹងបង្ហាញឯកសារដើម ដើម្បីឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរវាងឯកសារដើមនិងឯកសារដែលបានបង្ហោះដោយផ្ទាល់៕

ចុចទីនេះដើម្បីចូលទៅប្រើ៖ ចុចទីនេះ

១៦២

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia