ទើបតែ១២ឆ្នាំ ក្មេងស្រីម្នាក់នេះ អាចចូលរៀនសាកលវិទ្យាល័យ ហើយត្រៀមធ្វើការនៅ NASA នៅអាយុ១៦ឆ្នាំ
Raty Oun
APRIL 25 2022
ស្ទីម - STEAM
3.5 K views
1 min read

នេះវាជារឿងដ៏អស្ចារ្យមួយដែលក្មេងស្រីម្នាក់ឈ្នោះ Alena Wicker ទើបតែមានអាយុ ១២​ឆ្នាំប៉ុណ្ណោះ ប៉ុន្តែត្រូវបាន សាកលវិទ្យាល័យ Arizona State University ទទួលស្គាល់រូបគេឲ្យចុះឈ្មោះចូលរៀន ហើយថែមទាំងបានកំណត់ទៀតថា គេនឹងក្លាយទៅជា សមានជិកម្នាក់នៅក្នុងអង្គភាពពិភពលោក NASA នៅអាយុ ១៦ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Interesting Engineering ។

ប្រភពដដែលបានបន្តថា Alena គឺមានចិត្តទោរទន់ទៅខាងការ ឌីហ្សាញ និង វិស្វកម្ម ព្រោះថាកាលនាងនៅពីក្មេង នាងបានសាងសង់ជាសំណង់ផ្សេងៗតាមរយៈរបស់លេង LEGO ហើយរូបដែលនាងបានសង់ឡើងនោះមានដូចជា រូចប្រាសាទ រូប Rocket របស់ NASA និងរូប អាប៉ូឡូជាដើម។ Alena បានបន្តថា « ក្តីស្រមៃរបស់ខ្ញុំគឺក្លាយទៅជាសគ្រិនដ៏ល្បីម្នាក់ ព្រោះខ្ញុំពិតជាចូលចិត្តការសាងសង់ខ្លាំងណាស់»។

ជាមួយគ្នានេះដែរ ម្តាយរបស់ Alena សប្បាយចិត្តមែនទែនដែលកូនរបស់គាត់ បានក្លាយទៅជាមនុស្សមានសម្ថភាពទាំងវ័យក្មេងបែបនេះ លោកស្រីបានបន្តថា កាលពី Alena នៅអាយុ ៤ឆ្នាំ នាងបាននិយាយប្រាប់ម្តាយថា « ពេលខ្ញុំធំឡើង ខ្ញុំនិងធ្វើការនៅ NASA ហើយខ្ញុំនឹងហោះទៅទីនោះ» ពោលគឺ Alena ចង់ទៅភពផ្កាយនេះឯង។

គូសបញ្ចាក់ថា Alena Wicker កំពុងតែសិក្សាពីរមុខវិជ្ជានៅសាកលវិទ្យាល័យ ASU ហើយមុខវិជ្ជាដែលនាងកំពុងសិក្សានោះគឺ តារាវិទ្យា និង វិទ្យាសាស្រ្តសិក្សាពីភព៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia