ស្ដ្រីក៏អាចធ្វើបាន! NASA ត្រៀមបញ្ចូនស្រ្ដីដំបូងបំផុតលើលោក ឡើងទៅឋានព្រះចន្ទ ព្រោះតែរឿង៣នេះ
Raty Oun
MAY 3 2022
ស្ទីម - STEAM
99 views
1 min read

គិតមកត្រឹមឆ្នាំ ២០២២​​ នេះមានអ្នកវិទ្យាសាស្រ្តប្រមាណ​ 12នាក់ហើយដែលបានឈានជើងដល់ឋានព្រះចន្ទ ដោយឡែកក្នុងនោះពុំទាន់មាន អវាកាសយានិកណាម្នាក់ជាស្រី្តនោះទេ។ ហើយនៅក្នុងឆ្នាំ ២០២៤ ខានមុខនេះ NASA គ្រោងនឹងបញ្ចូនមនុស្សស្រីដំបូងគេឲ្យទៅសិក្សានៅឯឋានព្រះចន្ទ ដោយក្នុងនោះ NASA មានគោលបំណងធំៗចំនួន៣ដូចខាងក្រោម។

មូលហេតុទីមួយដែល NASA សម្រេចចិត្តបញ្ចូនមនុស្សស្រីទៅកាន់ឋានព្រះចន្ទដំបូងគេនេះ ព្រោះថារាល់លើកមានតែ អវាកាសនិកប្រុសៗតែប៉ុណ្ណោះ ដូច្នេះការដែលធ្វើបែបនេះព្រោះគាត់ចង់ផ្សព្វផ្សាយ បណ្តុះបណ្តាលឲ្យនារីៗទាំងអស់ងាកមកចាប់អារម្មណ៍នឹងការងារ ស្រាវជ្រាវខាងផ្នែកវិទ្យាសាស្រ្តនេះកាន់តែច្រើន។

មូលហេតុទីពីរនោះគឺ  NASA ចង់ផ្លាស់ប្តូរបៀបរបបនៃការស្រាវជ្រាវផ្សេងៗ ព្រោះថាគាត់បានសិក្សាឃើញពីភាពខុសគ្នារវាងមនុស្សប្រុស និងមនុស្សស្រី ប្រសិនបើគាត់បញ្ចូនមនុស្សស្រីឲ្យទៅសិក្សាពីឋានព្រះចន្ទបន្ថែម ពួកគាត់អាចនឹងទទួលបាននូវលទ្ធផល ឬរបកគំហើញថ្មីមួយដែលពួកគាត់មិនបានរំពឹងទុក។

ជាមួយគ្នានេះដែរ គោលបំណងធំទី៣ដែល NASA បញ្ជូនស្ត្រីទៅសិក្សាដបន្ថែមពីឋានព្រះចន្ទនេះ គឺពួកគាត់ចង់ឲ្យក្រុម អវាកាសយានិកទៅសិក្សាស្រាវជ្រាវធ្វើយ៉ាងណា ជួយយកវិធីពន្យាពេលឲ្យ អវាកាសយានិកជំនាន់ក្រោយអាចទៅសិក្សាស្រាវជ្រាវនៅទីនោះមានរយៈពេលយូជាងរាល់ដង។ ខណៈដែលរាល់ដង ក្រុមអវាកាសយានិកនៅទីនោះបានត្រឹមតែ ១ទៅ២ សប្តាហ៍តែប៉ុណ្ណោះ។

គូសបញ្ជាក់ថា យាន្តដែល NASA គ្រោងបញ្ជូនមនុស្សទៅមានឈ្មោះថា Artemis III ដែលយាន្តប្រភេទនេះអាចឲ្យអវាកាសយានិកចំណាយពេលនៅឋានព្រះចន្ទរហូតទៅដល់ ១ខែ៕

ប្រភព Space.com,  NASA

អត្ថបទដោយ៖ អូន រ៉ាទី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia