មិនគួរឲ្យជឿ! អ្នកវិទ្យាសាស្រ្តរកឃើញថា ផ្សិតក៏មានភាសានិយាយគ្នាដូចមនុស្សដែរ
Raty Oun
APRIL 8 2022
ស្ទីម - STEAM
425 views
1 min read

អ្នកវិទ្យសាស្រ្តមកពីសកលវិទ្យាល័យ  West of England​ បានស្រាវជ្រាវឃើញថាផ្សិតក៏មានភាសារក្នុងការនិយាយទាក់ទងគ្នាដែរ ព្រោះគេបានយកបច្ចេកវិទ្យាជំរុញអគ្គិសនីទៅដាក់នៅលើផ្សិតហើយគេបានឮសំឡេងចេញមកពីផ្សិតនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The BY-TE។

សាស្រ្តាចារ្យ Andrew Adamatzky​ បានបង្ហាញជាផ្លូវការនូវការងារដែលគាត់បានស្រាវជ្រាវឃើញកាលពីថ្ងៃ ០៧ ខែ មេសាកន្លងទៅ។ ដំណើរការនៃការពិសោធន៍នោះគឺ លោកបានយកអេឡិចត្រុងទៅដាក់ក្នុងដីដែលបាដាំផ្សិតនោះរួច យកដង្កៀបទៅដាដាក់នៅលើផ្សិត អ្នកវិទ្យាសាស្រ្តបានឮសម្លេងចម្លែកចេញមកពីក្នុងផ្សិតនោះ។

សាស្រ្តាចារ្យ Adamatzky​ បានបន្តថា សម្លេងចេញមកពីផ្សិតនេះថាអាចនិងគ្មានន័យអ្វីទេ បើនិយាយទៅវាស្រដៀងទៅនិងសម្លេងរបស់ឆ្កែព្រុសដែរ។ នៅពេលដែលគាត់ស្តាប់សម្លេងនោះយូៗទៅសម្លេងនោវាក៏បានបញ្ចេញជាចង្វាក់ភ្លេងឡូវមែនទែន លោកអ្នកអាចទស្សនា វីដេអូ ៥ នាទីខាងក្រោមដែលអ្នកវិទ្យាសាស្រ្តធ្វើការពីសោធន៍។

គូសបញ្ចាក់ថា បើតាមសម្តីរបស់អ្នកវិទ្យាគាត់អះអាងថាផ្សិតមានប្រហែលជាជាង ៥០ពាក្យក្នុងការនិយាយសន្ទនាគ្នាទៅវិញទៅមក ហើយគាត់ក៏សង្ឃឹមថាផ្សឹតពិតជាអាចសន្ទនាគ្នាបានមែនចុះ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia