សំណាងណាស់!​ បុរសជនជាតិចិនម្នាក់នេះ ច្រឡំបាញ់លុយជិត៥០០០$ ពេលជិះកង់បី Move នៅខ្មែរ ប៉ុន្ដែបានលុយមកវិញក្រោយទាក់ទងទៅក្រុមហ៊ុន
Navasiri Morm
FEBRUARY 5 2024
PR
107 views
3 mins read

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានបុរសជនជាតិចិនម្នាក់ឈ្មោះ (លោក Yun) បានជិះកង់បី Move ដែលអស់ថ្លៃសេវាធ្វើដំណើរ ៤៨០០រៀល ប៉ុន្ដែនៅពេលទូទាត់ថ្លៃធ្វើដំណើរ លោកបែរជាច្រឡំស្កេន QR លុយដុល្លារនិងបានធ្វើការបាញ់លុយរហូតដល់ទៅ ៤៨០០ដុល្លារ ទៅកាន់កុងធនាគារតៃកុងរត់កង់បី។ លុះដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លោក Yun ក៏បានធ្វើការទៅញ៉ាំអាហារជាមួយនឹងមិត្តភក្ដិរបស់លោក ហើយមិត្តភក្ដិរបស់លោកក៏បានដាស់តឿនឲ្យលោកមានការប្រុងប្រយ័ត្ននៅពេលវេលុយឲ្យពិនិត្យរូបិយប័ណ្ណ នៅពេលជិះកង់បី​ឬតាក់ស៊ី ភ្លាមនោះលោក Yun ក៏បានទាញទូរស័ព្ទដៃពិនិត្យប្រតិបត្តិការធនាគាររបស់ខ្លួន ស្រាប់តែបានប្រទះឃើញថា លោកបានបាញ់លុយចេញរហូតដល់ទៅ ៤៨០០ដុល្លារ ដែលធ្វើឲ្យលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈលោកច្បាស់ក្នុងចិត្តថាលោកមិនបានចំណាយច្រើនដល់ខ្ទង់នេះឡើយ។ ហើយក្រោយពីចូលទៅពិនិត្យកាលបរិច្ឆេទទៅលើប្រតិបត្តិការណ៍ ទើបដឹងថាជាថ្ងៃដែលលោកជិះកង់បី។

ក្រោយពីរកឃើញនូវបញ្ហានេះ លោក Yun ក៏បានទាក់ទងទៅផ្នែកសេវាអតិថិជនរបស់ Move ហើយខាងសេវាអតិថិជន Move បានជួយសម្របសម្រួលទាក់ទងតៃកុងកង់បីភ្លាមៗ និងផ្តល់ជាយោបល់ឲ្យលោក Yun ទាក់ទងទៅធនគារដើម្បីបង្កកគណនីធនាគាររបស់តៃកុងកង់បីជាបណ្តោះអាសន្ន។ 

នៅថ្ងៃបន្ទាប់ បន្ទាប់ពីលោក Yun បានទៅធនាគារដើម្បីពន្យល់ពីស្ថានភាព ខាងធនាគារក៏បានយល់ព្រមធ្វើការបង្កកគណនីធនាគាររបស់តៃកុងកង់បីជាបណ្តោះអាសន្ន។ ហើយស្របពេលជាមួយគ្នានោះ ខាងសេវាបម្រើអតិថិជនរបស់ Move ក៏បានធ្វើការព្យាយាមទាក់ទងជាមួយតៃកុងកង់បីភ្លាមៗបន្ទាប់ពីទទួលបានដំណឹងពីអតិថិជន ដោយសុំឱ្យគាត់សងប្រាក់លើសការបង់ប្រាក់របស់អតិថិជន ហើយនៅទីបំផុតតៃកុងកង់បីក៏យល់ព្រមធ្វើការសងប្រាក់ត្រឡប់មកវិញ។

រហូតដល់ព្រឹកថ្ងៃទី​៣០ ខែ​មករា ឆ្នាំ២០២៤ អ្នកបើកបរកង់បីក៏បានបង្ហាញ​ខ្លួន​នៅ​ធនាគារ ហើយ​បាន​ប្រាប់​ពីដំណើរសាច់រឿងពាក់ព័ន្ធនឹងការវេរលុយខុស ហើយក្រោយមក ខាងធនាគារក៏បានទាក់ទងទៅកាន់ Move ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកបើកបរ ហើយបញ្ជាក់ថាអ្នកបើកបរសុខចិត្តសងប្រាក់វិញ ប៉ុន្តែសមតុល្យគណនីមានត្រឹមតែ ៤៧៩០ដុល្លារ តែប៉ុណ្ណោះ ហើយខាង Move ត្រូវទំនាក់ទំនងជាមួយអតិថិជនថាតើវាអាចទទួលយកបានដែរឬយ៉ាងណា។

ហើយនៅទីបំផុត លោក Yun បានបង្ហាញឆន្ទៈទទួលយកសំណងចំនួន ៤៧៩០ដុល្លារអាមេរិក នៅវេលាម៉ោងប្រហែលប្រាំរសៀល នៅថ្ងៃទី ៣0 ខែមករា ឆ្នាំ២០២៤ ដោយមានខាងធនាគារបានជួយបញ្ចប់នីតិវិធីសងប្រាក់ប្រាក់ជាងបួនពាន់ដុល្លារដែលោក Yun វេរខុសត្រឡប់មកវិញយ៉ាងជោគជ័យ។

លោក Yun បាននិយាយថា «ការទទួលបានប្រាក់មកវិញដោយជោគជ័យលើកនេះ គឺពិតជាអរគុណដល់ សេវាកម្មដែលមានគុណភាពនិងការទទួលខុសត្រូវខ្ពស់របស់ Move។ សូមអរគុណដល់ការអន្តរាគមន៍ និងការសម្របសម្រួលរបស់ Move រហូតទីបំផុតតៃកុងកង់បីយល់ព្រមសងប្រាក់ត្រឡប់មកវិញ» ។

Move ត្រូវបានគេស្គាល់ថាជា Platform សេវាកម្មដឹកអ្នកដំណើរដ៏ល្បីនៅកម្ពុជា មានស្តង់ដារតឹងរ៉ឹងសម្រាប់ការរាល់ទទួលយកអ្នកបើកបរជាដៃគូដើម្បីបំរើសេវាកម្មសំរាប់អតិថិជនរបស់ខ្លួន។ ជាការពិតណាស់មុននឹងអាចធ្វើជាអ្នកបើកបរទទួលសេវាកម្មដឹកភ្ញៀវជាមួយ Move បាន តៃកុងទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងទៀតទាត់ក្នុងអំឡុងពេលចុះកិច្ចសន្យា ដើម្បីធានាផ្តល់ជូននូវសេវាកម្មធ្វើដំណើរប្រកបដោយគុណភាពខ្ពស់គ្រប់ពេលដល់អតិថិជនគ្រប់រូប។

ហើយសម្រាប់ករណីអ្នកបើកបរនៅក្នុងឧប្បត្តិហេតុខាងលើនេះមិនបានរាយការណ៌ឬផ្តល់ដំណឹងភ្លាមៗមកកាន់ Move បន្ទាប់ពីទទួលបានការផ្ទេរប្រាក់ខុសក្នុងចំនួនដ៏ធំពីអតិថិជនដែលមានការភាន់ច្រឡំ​ភ្លាមៗផងដែរ Move បានសម្រេចបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយអ្នកបើកបររូបនេះតែម្ដង។

លោក ZHENG Pei នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Move បាននិយាយថា «សម្រាប់ឧបទ្ទវហេតុបែបនេះ ក្នុងនាម Move ដែលជា Platform ផ្តល់សេវាកម្មដឹកអ្នកដំណើរដែលមានគុណភាពខ្ពស់ យើងរួមចំណែកយ៉ាងសកម្មជួយដល់អតិថិជនក្នុងការដោះស្រាយបញ្ហា និងស្ដារការខាតបង់។ ហើយម្យ៉ាងវិញទៀត យើងក៏ចង់រំលឹកផងដែរ ដល់រាល់អតិថិជនទាំងអស់ដែលតែងតែប្រើប្រាស់ QR Code ក្នុងការទូទាត់សាច់ប្រាក់ រាល់ពេលដែលធ្វើការទូទាត់ប្រាក់តាមអ៊ីនធឺណេត ដូចជាពេលស្កេន QR code សម្រាប់ការទូទាត់ប្រាក់ជាប្រចាំថ្ងៃ អ្នកត្រូវពិនិត្យរូបបិយប័ណ្ណនិងចំនួនទឹកលុយឲ្យបានច្បាស់ផងដែរ ដើម្បីចៀសវាងការបង់ប្រាក់រៀលទៅជាប្រាក់ដុល្លារដោយច្រឡំ។»

ដោយឡែកសម្រាប់ Move មានវិធីទូទាត់សាច់ប្រាក់សម្បូរបែបជាងគេ ងាយស្រួលជាងគេ រួមមាន ការទូទាត់ជាលុយសុទ្ធ ប័ណ្ឌក្រេដីតកាត, ABA Pay, Alipay, Huione, WingPay, Aceleda Pay ជាដើម។ នៅពេលជិះតាក់ស៊ីឬកង់បី អ្នកដំណើរអាចជ្រើសរើសការទូទាត់តាមរយៈឌីជីថល(Digital Payway)ដែលមានស្រាប់ក្នុង Platform ដើម្បីចៀសវាងការស្កែន QR code ទូទាត់មិនត្រឹមត្រូវដែលអាចនឹងបង្ករជាបញ្ហា ឬក៏ខាតបង់ផ្សេងៗ។ លើសពីនេះ Move បានបង្កើតក្រុមសេវាកម្មអតិថិជនដែលមានគុណភាពខ្ពស់ ២៤ម៉ោងក្នុងមួយថ្ងៃដែលក្រុមការងារ​យើងខ្ញុំអាចប្រើប្រាស់៣ភាសារួមមានភាសាខ្មែរ ​អង់គ្លេស ចិនបានយ៉ាងស្ទាត់ជំនាញ ដើម្បីដោះស្រាយបញ្ហាដែលអ្នកដំណើរជួបប្រទះក្នុងអំឡុងអំឡុងពេលប្រើប្រាស់សេវាកម្មធ្វើដំណើរ ។

លោក Yun បាននិយាយថា៖ "សំណាងហើយដែលខ្ញុំកំពុងប្រើប្រាស់ Move platform សេវាកម្មអតិថិជនមិនមានបញ្ហាអ្វីទេក្នុងការទំនាក់ទំនងជាភាសាចិន ហើយសេវាកម្មគឺប្រកបដោយវិជ្ជាជីវៈ។ ការជ្រើសរើស Move ជាមធ្យោបាយក្នុងការធ្វើដំណើរក្នុងប្រទេសកម្ពុជាគឺមានសុវត្ថិភាពខ្ពស់ និង​គ្មាន​ការ​ព្រួយ​បារម្ម»។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia