បើនិយាយដល់ការ Block នៅលើ Facebook ភាគច្រើនយើងតែងតែសម្គាល់ថា ទៅលើរឿងពីរ គឺទី១ ចូលមើលស្វែងរក (Search) ឬចូលទៅមើល Profile គេមិនកើត។ ហើយទី២ គឺបើកក្បាលឆាត Messenger មកលោតពាក្យថា Learn More នៅលើកន្លែងវាយអក្សរនៅក្នុង Messenger។ យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ សម្រាប់ការ Block គេបែងចែកជា២ ទី១ គឺ Block គណនីទាំងមូល និងទី២ គឺ Block Messenger។ ដោយគេអាច Block មិនទទួលសារពីអ្នកបានតាមរយៈ Messenger ដោយអ្នកមិនដឹងខ្លួន។ ប៉ុន្ដែយ៉ាងណាក៏ដោយ នៅថ្ងៃនេះ Technology Cambodia នឹងធ្វើការបង្ហាញ ពីរបៀបសម្គាល់ថា តើអ្នកត្រូវបាន Block នៅក្នុង Messenger ឬអត់ តាមរយៈការមើលសញ្ញា ៤ប្រភេទនេះ ដូចរូបខាងក្រោម។
គួរជម្រាបផងដែថា ប្រសិនបើអ្នកត្រូវគេ Block គណនីរបស់អ្នកទាំងមូល នោះអ្នកនឹងមិនអាចចូលមើល Profile គេបាននោះទេ។ ហើយនៅលើ Messenger និងលោតពាក្យថា This person is unavailable on Messenger។ ដោយឡែកសម្រាប់ការ Block មិនតាម Messenger គឺអ្នកនៅតែអាចចូលមើល Profile គេបានធម្មតា ប៉ុន្ដែគេមិនឃើញសារដែលអ្នកផ្ញើទៅនោះទេ៕