Mercedes កំពុងតែធ្វើឱ្យក្រុមហ៊ុនផលិតឡានអគ្គីសនីមួយចំនួនមានការភ្ញាក់ផ្អើលហើយដោយក្រុមហ៊ុនផលិតឡានរបស់អាឡឺម៉ង់មួយនេះបានបញ្ចេញគម្រោងផលិតឡានអគ្គីសនីដែលកាន់ថ្មខ្លាំងជាងឡានអគ្គីសនីដទៃទៀតពោលគឺគ្រាន់តែសាកថ្មម្តងអាចជិះបានរហូតទៅដល់1,000គីឡូម៉ែតឯណោះ នេះបើយោងតាមការចុះផ្សាយរបស់ CNN ។
មុននិងឈានទៅដល់ការរៀបរាប់ពីសម្ថភាពនៃឡានមួយនេះយើងងាកទៅមើលរូបរាងខាងក្រៅរបស់វាសិន។ ត្រកូល EQ ចាប់តាំងពី EQS, EQB, EQE មកឃើញថាម៉ូដែល EQXX ថ្មីនេះហាក់មានរូបរាងប្លែកជាងមុនៗ មិនតែប៉ុណ្ណោះចំពោះMercedesនៅតែផ្តោតសំខាន់ទៅលើខ្យល់ចេញចូល aerodynamic ដែលវាជាជំនួយធ្វើឱ្យឡានកាន់តែលឿនជាងមុន។
ម្យ៉ាងទៀតចំពោះតួខ្លួនរបស់ឡានផ្នែកខ្លះគឺត្រូវបានផលិតឡើងពីកាកសំណល់ជាច្រើនរួមបញ្ចូលគ្នាដូចជាផ្លាស្ទីក កន្ទបកូនក្មេង ក្រដាស់កាតុងជាដើម ដោយគ្រឿងទាំងអស់នេះ ហៅថា UBQ ដែលផលិតឡើងដោយក្រុមហ៊ុន Start Up របស់អ៊ីស្រាអែល។
បើនិយាយពីសមត្ថិភាពរបស់ឡាននេះវិញក៏មិនធម្មតាដែរ ពោលគឺគ្រាន់តែសាកថ្មម្តងតែប៉ុណ្ណោះវាអាចជិះបានឆ្ងាយជាងឡាន Toyota Prius hybrid បញ្ចូលហ្គាសពេញទៀត។ ម្យ៉ាងទៀតឡានមួយនេះអាចជិះបន្ថែមបានរហូតទៅដល់រយៈចម្ងាយ 133ម៉ាយ ឬ214គីឡូម៉ែត ពេលដែលវាដល់ពេលសាកថ្ម។
បើតាមការបញ្ជាក់របស់ Mercedes ផ្ទាល់គឺគ្រោងនឹងផលិតឡានអគ្គីសនី Mercedes EQXX នេះឱ្យចេញជារូបរាងនៅក្នុងឆ្នាំ2024ខាងមុខនេះហើយ។
អត្ថបទដោយ៖ រិន មករា