https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
ក្ដៅៗ! ក្រោយខាតរាប់រយពាន់លាន$ ឥឡូវលិចដំណឹងថា Mark ប្រុងចុះពីតំណែង ខណៈ Meta បញ្ជាក់បែបនេះ
Navasiri Morm
NOVEMBER 23 2022
អាជីវកម្ម 4.0
229 views
2 mins read

នេះគឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើលមួយ ដោយកាលពីពេលថ្មីៗនេះ បានលិចឮដំណឹងចចាមអារាមថា លោក Mark Zuckerberg ដែលជា CEO នៃក្រុមហ៊ុនយក្ស Meta គ្រោងនឹងចុះពីតំណែងកាលពីឆ្នាំក្រោយ ខណៈក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុន Meta បានជួបបញ្ហាជាច្រើន ជាពិសេសគឺការធ្លាក់ចុះនៃចំណូល និងបាត់តម្លៃក្រុមហ៊ុនរហូតដល៉ទៅ រាប់ពាន់លានដុល្លារ។ នេះបើតាមដំណឹងបែកធ្លាយដែលចុះផ្សាយរបស់សារព័ត៌មាន Reuters

ជាមួយគ្នានេះដែរ ស្របពេលដែមានដំណឹងលិចឮថា លោក Mark Zuckerberg គ្រោងនឹងចុះពីតំណែងដូច្នេះ ក៏មានអ្នកប្រើប្រាស់កម្មវិធី Twitter ជាច្រើនបាននាំគ្នា Tweet លេងសើចថា ឱ្យលោក Mark Zuckerberg ទៅធ្វើជា CEO ដឹងនាំក្រុមហ៊ុនបណ្ដាញសង្គម Twitter ឱ្យលោក Elon Musk។

យ៉ាងណាក៏ដោយ ក្រោយពីបានឃើញដំណឹងបែកធ្លាយមួយនេះ លោក Andy Stone ដែលជាបុគ្គលិកផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន Meta បានសរសេរនៅលើគណនី Twitter របស់ខ្លួនថា ព័ត៌មានដែលថាលោក Mark Zuckerberg ចុះពីតំណែង CEO គឺជាជាព័ត៌មានមិនពិតនោះទេ។

គួរជម្រាបផងដែរថា ចាប់តាំងពីលោក Mark Zuckerberg បានប្ដូរឈ្មោះក្រុមហ៊ុនពី Facebook ទៅ  Meta និងបានប្រកាសផ្ដោតវិនិយោគលើពិភពសុប្បនិម្មិត Metaverse មក បច្ចុប្បន្ននេះ Meta មិនទាន់ទទួលបានប្រាក់ចំណេញត្រឡប់មកវិញឡើយ។ ជាក់ស្ដែង ចាប់តាំងពីដើមឆ្នាំ២០២២នេះ បើតាមរបាយការណ៍លទ្ធផលប្រចាំត្រីមាសទាំងនីមួយនៃឆ្នាំ២០២២ របស់ Meta ហាក់មិនសូវទទួលបានផ្លែផ្កាជាទីគាត់ចិត្តនោះឡើយ ហើយបញ្ហាទាំងនេះ ក៏បានបណ្ដាលឱ្យសាធារណៈជនដែលជាអ្នកវិនិយោគលើការទិញហ៊ុនរបស់ Meta នាំគ្នាសម្រុកធ្វើការលក់ភាគហ៊ុនចេញ ដែលធ្វើឱ្យក្រុមហ៊ុន Meta បាត់បង់តម្លៃខ្លួនរាប់រយពាន់លានដុល្លារ៕

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth