Facebook គឺជាកម្មវិធីដែលមានការពេញនិយមប្រើប្រាស់បំផុតនៅក្នុងប្រទេសកម្ពុជារបស់យើង។ ហើយជាទូទៅយើងច្រើនតែឃើញប្រជាជនខ្មែរយើងប្រើប្រាស់ Facebook ដើម្បីទំនាក់ទំនង កំសាន្ដ ផ្សារពាណិជ្ជកម្ម និងមានខ្លះប្រើ Facebook ដើម្បីរកប្រាក់ចំណូល។
ហើយថ្ងៃនេះផងដែរ Technology Cambodia នឹងនាំមិត្តអ្នកអាន ទៅលើពី៥ វិធីក្នុងការរកប្រាក់ចំណូលពី Facebook ចំណូលខ្ទង់ពាន់ដុល្លារ ក្រៅពីការលក់អនឡាញ។ ដោយវិធីទាំង៥នោះមានដូចខាងក្រោម៖
១. Live Streaming៖ ដោយមុខងារមួយនេះគឺអំណោយផលបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម។ ដោយនៅក្នុងអំឡុងពេលយើងឡាយ (Live) Facebook នឹងបញ្ចេញពាណិជ្ជកម្មទៅលើវីដេអូររបស់យើងអំឡុងពេលឡាយ។ ដែលមុខងាយនេះមានឈ្មោះថា In-Stream Ads ដែលជួយឱ្យយើងរកចំណូលបានខ្ទង់ពាន់ដុល្លារផងដែរ។
២. Facebook Ad-Break៖ ការរកចំណូលតាម Facebook Ad-break គឺមិនខុសអីពីការរកលុយតាម YouTube នោះទេ ពោលគឺអ្នកទាំងអស់គ្នាត្រូវព្យាយាមផលិតវីដេអូ ហើយយើងអាចរកចំណូលពីពាណិជ្ជកម្មដែលបង្ហាញលើវីដេអូរបស់យើង។ បន្ថែមពីនេះទៀត វីដេអូដែលបងប្អូនបានផលិតនោះ ក៏អាច Upload ចូល YouTube ដើម្បីរកចំណូលឱ្យបាន២ច្រកផងដែរ។
៣.កាន់ Page ៖ បច្ចុប្បន្ននេះ មានក្រុមហ៊ុនច្រើនណាស់ ដែលត្រូវការអ្នកកាន់ផេកឱ្យ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។ ហើយការងារកាន់ផេកនេះ ពុំចាំបាច់អ្នក នៅអង្គុយអូហ្វីសដូចគេឡើយ ពោលគឺឱ្យតែមានកុំព្យូទ័រនិង អ៊ឺនធឺណិតសម្រាប់ធ្វើការប៉ុណ្ណោះ។ ប៉ុន្ដែវាតម្រូវឱ្យយើងចេះទីផ្សារឌីជីថល ពោលគឺចេះផ្សព្វផ្សាយលើបណ្ដាញសង្គមឱ្យមានប្រសិទ្ធិភាព។
៤.Fan subscription៖ ដើម្បីអាចរកលុយពីមុខងារនេះបាន រឿងដំបូងយើងត្រូវធ្វើរឿងអ្វីមួយឱ្យមានអ្នកតាមដានយើងសិន។ បន្ទាប់មកយើងអាចបង្កើតការផ្ដល់ឱ្យពិសេសណាមួយដល់ Fan ហើយបើកឱ្យ Fanយើងចុះឈ្មោះចូលរួចជាសមាជិកដើម្បីទទួលបានអ្វីមួយពីយើង ឧទាហរណ៍យើងផ្ដល់នូវមេរៀនធ្វើអ្វីមួយអញ្ចឹងទៅ។ ហើយ Fan Subscription នេះទៀតសោត អ្នកគាំទ្រត្រូវបង់ប្រចាំខែ។
៥.ធ្វើជាអ្នកផលិតវីដេអូ (Content Creator)៖ ត្រង់ចំណុចនេះ គឺស្រដៀងនឹងចំណុចទី៤ដែរ ប៉ុន្ដែអ្វីដែលខុសគ្នានោះ គឺយើងផលិតវីដេអូដូចគ្នា ប៉ុន្ដែយើងមិនពឹងដង្ហើម Ad-Break របស់ Facebook នោះឡើយ ពោលគឺយើងរកចំណូលតាមរយៈការទទួលផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុន ឬអាជីវកម្មផ្សេងៗ នៅលើវីដេអូរបស់យើង។ យ៉ាងណាក៏ដោយ មិនថារកលុយតាមរយៈ Ad-Break ឬការទទួលផ្សាយពាណិជ្ជកម្មទេ សំខាន់អ្នកត្រូវចេះផលិតវីដេអូដែលទាក់ទាញនិងមានអ្នកទស្សនា និងអ្នកតាមដានឱ្យបានជាមុនសិន។ នៅពេលដែល Facebook របស់អ្នកមានអ្នកតាមដានច្រើន លុយនឹងរត់មករកយើងដោយខ្លួនឯង។
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (FB: Navasiri Morm; Telegram 0966034563)
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (FB: Navasiri Morm; Telegram 0966034563)