កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវរកឃើញនូវប្រភេទផ្សិតម្យាងដែលមានសម្ថភាពអាចភ្ជាប់ទៅនឹងខួរក្បាលមនុស្សជួយកាត់បន្ថយ ភាពស្ត្រេស និងអ្នកដែលមានបញ្ហាគិតច្រើន ដក់ជាប់នៅក្នុងខួរក្បាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Interesting Engineering ។
ប្រភពដដែលបានបន្តថា ផ្សិតដ៏អស្ចារ្យនេះពិតជាសមស្របទៅនិងអ្នកជំងឺ បាក់ទឹកចិត្ត ឬអ្នកដែលមានបញ្ហាស្មុគស្មាញខ្លាំងដែលកំពុងតែសំរាកព្យាបាល។ ជាមួយគ្នានេះអ្នកវិទ្យាសាស្រ្តស្រាវជ្រាវខាងផ្នែកសរសៃប្រសាទបាននិយាយថា បន្ទាប់ពីគេចាក់ថ្នាំនោះទៅឲ្យអ្នកជំងឺបានពីដូស គេសង្កេតឃើញថាថ្នាំដែលផលិតចេញមកពីផ្សឹតនេះ វាពិតជាបន្សាំខ្លួនបានល្អ និងការបត់បែនរវាងខួរក្បាលនិងថ្នាំ នៅកំឡុងពេល២សប្តាហ៍កន្លងទៅ។
បន្ថែមពីនេះទៀត យោងតាមការស្រាវជ្រាវនិងការដាក់ព្យាបាលឲ្យអ្នកជំងឺជាច្រើនអ្នកមក គេឃើញថាផ្សិតនេះពិតជាអាចជួយរកមូលហេតុរបស់ធំៗរបស់អ្នកកើតជំងឺបាក់ទឹកចិត្តបានច្រើន។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តសង្ឃឹមថាការស្រាវជ្រាវរបស់គាត់និងទទួលបានជោគជ័យ 100% ដើម្បីជាការជួយព្យាបាលដល់អ្នកជំងឺជាច្រើនអ្នកទៀត។
គូសបញ្ជាក់ថា ការស្រាវជ្រាវនេះមិនទាន់បានជោគជ័យ ១០០% ទេប៉ុន្តែក្រុមអ្នកស្រាវជ្រាវសង្ឃឹមគាត់និងក្លាយជាគំរូមួយបើកផ្លូវឲ្យក្រុមអ្នកសិក្សាជំនាន់ក្រោយអាចស្រាវជ្រាយឃើញវិធីអាចជួយសម្រួលដល់បញ្ហាជីវិតមនុស្សជាច្រើនវិធីទៀត៕