ឡូយមែន! កូរ៉េធ្វើកន្លែងជិះកង់ចំកណ្ដាលផ្លូវ Highway បំពាក់ជាមួយបន្ទះសូឡា អាចផលិតអគ្គិសនីបានទៀតផង
Raty Oun
MAY 8 2022
នវានុវត្តន៍
248 views
1 min read

រាល់ដងយើងធ្លាប់តែឃើញគេសាងសង់ផ្លូវសម្រាប់អ្នកជិះកង់នៅតាមចិញ្ចើមថ្នល់ ប៉ុន្តែនេះជារឿងដែលប្លែកមែនទែនព្រោះថាប្រទេសកូរ៉េខាងត្បូងបានសាងសង់ផ្លូវសម្រាប់អ្នកជិះកង់នៅចំកណ្តាលផ្លូវ High Way តែម្តង មិនតែប៉ុណ្ណោះគេថែមទាំងបានបំពាក់បន្ទះសូឡាធ្វើជាដំបូលផ្លូវនោះប្រវែងជាង ៣០km ដែលអាចផ្តល់ជាថាមពលអគ្គិសនីសម្រាប់ទីក្រុងមួយចំនួនប្រើប្រាស់ទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Interesting Engineering ។

Untitled 1
ប្រភពដដែលបានបន្តថា ផ្លូវមួយខ្សែនេះរដ្ឋាភិបាលកូរ៉េខាងត្បូងបានភ្ជាប់ពីតំបន់​​ Daejon ទៅ តំបន់ Sejong ដែលមានប្រវែងសរុប 32km។​ ចំពោះបន្ទះសូឡាដែលគេដាក់ដើម្បីស្រូបយកពន្លឺព្រះអាទិត្យមកបំប្លែងជាចរន្តអគ្គិសនីនោះគឺគេទុកសម្រាប់ប្រើប្រាស់ទៅលើភ្លើងលំអរតាមដងផ្លូវនាពេលយប់។

ក្រឡេកមកមើលពីការចំណាយវិញ គេប៉ាន់ស្មានថារដ្ឋាភិបាលកូរ៉េខាងត្បូងអាចនឹងចំណាយខ្ទង់ 3.7 លានដុល្លារទៅលើហេដ្ឋារចនាសម្ព័នមួយនេះ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលកូរ៉េរំពឹងថា ហេដ្ឋារចនាសម្ព័ន្ធដែលបំពាក់ដោយបន្ទះសូឡាមួយនេះអាចនឹងផ្តល់ថាមពលអគ្គិសនីរហូតទៅដល់ 1300GW នៅក្នុងឆ្នាំ 2050 ខាងមុខ។

គូសបញ្ជាក់ថា សព្វថ្ងៃនេះថាមពលអគ្គិសនីមួយផ្នែកធំរបស់កូរ៉េខាងត្បូងបានមកពីការបំប្លែងចេញពីថាមពលនុយក្លេអ៊ែ។

អត្ថបទដោយ៖ អូន រ៉ាទី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia