ការផលិតផលិតផលមួយបានល្អ មិនប្រាកដថាអាចលក់ដាច់បានច្រើននោះទេ ប្រសិនបើគេមិនបានរៀបចំការវេចខ្ចប់ឱ្យមើលទៅស្អាត ទាក់ទាញ និងមានយីហោត្រឹមត្រឹមត្រូវគួរឱ្យទុកចិត្ត។ ប៉ុន្ដែយ៉ាងណាក៏ដោយ អ្វីដែលជាបញ្ហារបស់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅក្នុងស្រុកខ្មែរបានជួបប្រទះនោះ គឺពួកគាត់ពិបាកក្នុងការស្វែងរកទិញម៉ាស៊ីន វេចខ្ចប់ ដែលមានគុណភាពល្អ និងឆ្លើយតបចំពោះតម្រូវការនៃការវេចខ្ចប់របស់ពួកគាត់។
ដោយមើលឃើញពីបញ្ហាខាងលើនេះផងដែរ លោក ជា ខាស៊ីន បានបង្កើតក្រុមហ៊ុននាំចូលម៉ាស៊ីនវេចខ្ចប់មួយ ឈ្មោះថា Khasin Packaging ដែលមានម៉ាស៊ីនវេចខ្ចប់ខ្នាតតូចគ្រប់គ្រប់ប្រភេទ មិនថាតែម៉ាស៊ីនបឺតខ្យល់ អ៊ុតមាត់ដបមាត់កែវ និងម៉ាស៊ីនវេចខ្ចប់ផលិតផលចាំបាច់ផ្សេងៗ ជាច្រើនទៀតសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនឹងមធ្យម។
លោក ជា ខាស៊ីន បានឱ្យដឹងថា លោកបានចាប់ផ្ដើមបង្កើតក្រុមហ៊ុន Khasin Packaging នេះឡើងនៅក្នុងឆ្នាំ២០១៩ ដែលជាពេលចាប់ផ្ដើមផ្ទុះកូវីដ១៩ ហើយជាបន្ដបន្ទាប់ក្រោយមកក៏មានប្រទេសជាច្រើនមានការបិទខ្ទប់ ជាហេតុធ្វើឱ្យផលិតផលក្នុងស្រុកខ្មែរកាន់តែមានតម្រូវការកាន់តែច្រើន។ យ៉ាងណាក៏ដោយ អ្វីដែលជាបញ្ហា គឺជាអាជីវកម្មខ្នាតតូចនិងមធ្យមមានផលិតផលល្អហើយ ប៉ុន្ដែពួកគាត់ខ្វះម៉ាស៊ីនវេចខ្ចប់ទៅលើផលិតផលរបស់ពួកគាត់។ ដោយមើលឃើញពីបញ្ហានេះ លោកក៏បានសម្រេចចិត្តធ្វើការនាំចូលម៉ាស៊ីនវេចខ្ចប់ដើម្បី ជួយម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅខ្មែរ។
លោក ជា ខាស៊ីន បានឱ្យដឹងទៀតថា បញ្ហាប្រឈមដែលម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ដែលគាត់ពិបាកស្វែងរកទិញម៉ាស៊ីនវេចខ្ចប់នោះ មានដូចជា ការកម្មង់ទិញម៉ាស៊ីនវេចខ្ចប់ពីក្រៅប្រទេសមក ប្រើមិនកើត តម្លៃខ្ពស់ពេក ឬចាញ់បោកគេផ្ញើលុយទៅមិនបានម៉ាស៊ីនត្រឡប់មកវិញជាដើម។
លោក ជា ខាស៊ីន បានបន្ថែមទៀតថា សម្រាប់បញ្ហាដែលលោកជួយដោះស្រាយសម្រាប់ម្ចាស់ SMEs ស្រុកខ្មែរនោះ គឺលោកបាននាំចូលម៉ាស៊ីនជាច្រើននៅក្នុងស្ដុក ដែលម្ចាស់ SMEs អាចធ្វើការទៅមើលជាក់ស្ដែងថា តើប្រើត្រូវជាមួយតម្រូវការរបស់គាត់ឬអត់។ បន្ថែមពីនេះទៀតការទិញម៉ាស៊ីនវេចខ្ចប់ពីក្រុមហ៊ុនរបស់លោក គឺជួយឱ្យម្ចាស់អាជីវកម្មអាចទិញបានក្នុងតម្លៃថោកជាងនិងចំណេញពេលវេលា មានការធានាត្រឹមត្រូវ ខណៈប្រសិនបើពួកគាត់កម្មង់ទិញពីក្រៅប្រទេសដោយខ្លួនឯង អាចត្រូវចំណាយច្រើនដោយសារតែទិញរាយមួយៗ និងត្រូវរង់ចាំដល់ទៅ៧ ទៅ១៥ថ្ងៃទម្រំាតែបានម៉ាស៊ីនមកដល់។
គួរជម្រាបផងដែរថា សម្រាប់លោកអ្នកដែលត្រូវការម៉ាស៊ីនវេចខ្ចប់ផលិតផលខ្នាតតូច ដែលមានការធានាត្រឹមត្រូវ ពី Khasin Packaging ឬចង់ប្រឹក្សាយោបល់ផ្សេងៗ ទាក់ទងនឹងការជ្រើសរើសម៉ាស៊ីនវេចខ្ចប់សម្រាប់យកមកប្រើប្រាស់ក្នុងអាជីវកម្មអាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 011 899 665 ឬហ្វេសប៊ុកផេក Khasin Packaging-ផ្គត់ផ្គង់ម៉ាសុីនវេចខ្ចប់៕
