អស្ចារ្យណាស់! អ្នកជំនាញព្យាករណ៍ថា ឆ្នាំ ២០៣៥ មនុស្សឈប់ស.ម្លាប់សត្វញាំហើយ ញាំសាច់ធ្វើពីបន្លែវិញ
Raty Oun
MARCH 21 2022
ស្ទីម - STEAM
408 views
1 min read

Impossible food គឺជាក្រុមហ៊ុនផលិតចំណីអាហារសិប្បនិម្មិតដែលបានច្នៃធ្វើសាច់គោចេញពីបន្លែបានដោយជោគជ័យកាលពីឆ្នាំ២០១៩ កន្លងទៅ។ បន្ទាប់ពីជោគជ័យលើគម្រោងច្នៃសាច់គោចេញពីបន្លែនេះហើយ ក្រុមហ៊ុនក៏កំពុងតែធ្វើការស្រាវជ្រាចយ៉ាងមមាញឹកទៅលើការងារថ្មីមួយទៀតគឺ សាច់​មាន់ សាច់​ជ្រូក និង សាច់​ត្រី សិប្បនិម្មិត។​ នេះបើយោងតាមការចុះផ្សាយរបស់សារព៍ត៏មាន Futurism។

លោក  Patrick Brown​ ដែលជាសា្ថបនិករបស់ក្រុមហ៊ុន Impossible food បានមានប្រសាសន៍ថា​ ច្នៃធ្វើសាច់គោចេញពីបន្លែរបស់ក្រុមហ៊ុនលោកកំពុងតែរីកចម្រើនយ៉ាងខ្លាំង ហើយវានិងកាន់តែប្រសើរប្រសិនបើនៅឆ្នាំ២០៣៥ ខាងមុខមនុស្សឆប់សម្លាប់សត្វដើម្បីយកមកធ្វើជាអាហារ។ លោកបានបន្ថែមទៀតថា « បេសកកម្មរបស់ក្រុមហ៊ុនយើងគឺចង់ឲ្យចំណីអាហារបច្ចេកវិទ្យាទៅជំនួសសាច់សត្វមានជីវិតនៅឆ្នាំ ២០៣៥» ។Op

មូលហេតុចម្បងមួយដែលធ្វើឲ្យលោក Patrick Brown ទាញថាមនុស្សអាចនិងឈប់បរិភោគសាច់សត្វមានជីវិតនៅឆ្នាំ២០៣៥ ខាងមុខព្រោះលោកមើលឃើញពី ការបំពុលបរិស្ថាន និងបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្នដែលអាចនិងប៉ះពាល់ដល់ ការរស់នៅរបស់ហ្វូងសត្វនាពេលអនាគត។ យ៉ាងណាមិញ ការផ្លាស់ប្តូនូវរបៀបរស់នៅថ្មីបែបនេះ និងទទួលបានជោគជ័យ ឬយ៉ាងណានោះយើងទាំងអស់គ្នានៅមិនទាន់ដឹងនោះទេ។

គូសបញ្ជាក់ថា សន្ទុះនៃការគាំទ្រ សាច់គោចេញពីបន្លែរបស់ Impossible food បើគិតត្រឹមឆ្នាំ២០២០ ទទួលបានការវិនិយោគប្រមាណជា ២៨៧.៥លានដុល្លារ​ ជាមួយនឹង​ការបញ្ជារទិញពីភោជនីយដ្ឋានច្រើនជាង ៥ពាន់កន្លែង​ជារៀង​រាល់ថ្ងៃ ដូច្នេះប្រសិនបើការទស្សន៍ទាយរបស់លោក Patrick Brownក្លាយជាការពិតនោះ ពិភពលោកយើងនិងកាន់តែមានការរីកចម្រើនខាងបច្ចេកវិទ្យាជាក់ជាមិនខាន៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia