ចង់ទិញទំនិញបោះដុំពីរោងចក្រចិន យកមកលក់អនឡាញ អាចទិញតាម App ខ្មែរមួយនេះបាន
Navasiri Morm
JUNE 22 2022
ឌីជីថល
2 K views
1 min read

ការនាំចូលទំនិញពីប្រទេសបរទេសយកមកលក់នៅលើអនឡាញ គឺជារបរដ៏ពេញនិយមបំផុតមួយនារពេលបច្ចុប្បន្ននេះ។ ហើយប្រសិនបើអ្នកចង់នាំចូលទំនិញបោះដុំល្អៗពីចិន យកមកលក់អនឡាញនៅស្រុកខ្មែរ ប៉ុន្ដែមិនចេះភាសាចិន អ្នកអាចប្រើ App បញ្ជាទិញទំនិញពីចិនមួយដែលមានឈ្មោះថា Nokor Shop ដើម្បីជាជំនួយបាន។

នៅក្នុងបទសម្ភាសន៍ជាមួយ Technology Cambodia លោក យួង គីមឡេង​ CEO នៃក្រុមហ៊ុន Nokor Shop បានឱ្យដឹងថា Nokor Shop បង្កើតឡើងមកដើម្បីជួយដោះស្រាយបញ្ហា អ្នកដែលចង់នាំចូលទំនិញបោះដុំពីប្រទេសចិនយកមករកស៊ីនៅខ្មែរ ប៉ុន្ដែមិនចេះភាសាចិន មិនចេះតថ្លៃ​មិនដឹងពីដំណើរការនៃការដឹកជញ្ជូនឱ្យអស់ថោក និងជាពិសេសគឺខ្លាចទិញប៉ះចំទំនិញដែលគ្មានគុណភាព ឬទំនិញខុសពីរូបភាពជាដើម។

លោក យួង គីមឡេង​ បានបន្ដទៀតថា ក្រៅពីជួយដោះស្រាយបញ្ហាខាងលើ Nokor Shop ក៏មានការប្រឹក្សាយោបល់ដោយឥតគិតថ្លៃផងដែរ សម្រាប់អ្នកដែលចង់ក្លាយជាម្ចាស់អាជីវកម្មអនឡាញ។

គួរជម្រាបផងដែរថា ប្រសិនបើអ្នកចង់ទិញទំនិញបោះដុំល្អៗពីរោងចក្រចិន ក្នុងតម្លៃសមរម្យប្រកបដោយទំនុកចិត្ត ឬចង់ប្រឹក្សាយោបល់ផ្សេងៗ អាចទំនាក់ទំនងទៅកាន់លេខ 010 / 012 220 700 ហ្វេសប៊ុកផេក​ NOKOR SHOP។ បន្ថែមពីនេះទៀត អ្នកក៏អាចទាញយក​ App របស់ NOKOR SHPO បានទាំងក្នុង​ App Store និង Play Store ផងដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia