ចង់ចាប់ជំនាញ IT សិក្ខាសាលា១នេះ មានរាមច្បង IT ពូកែៗ មកពីក្រុមហ៊ុនក្នុង និងក្រៅស្រុក ចែករំលែកបទពិសោធន៍
Navasiri Morm
OCTOBER 7 2022
ឌីជីថល
877 views
3 mins read

បច្ចុប្បន្ននេះ ធនធានមនុស្សផ្នែក IT គឺជាធនធានដែលមានតម្រូវការទីផ្សារខ្ពស់មួយ ទៅនៅក្នុងស្រុកនិងក្រៅប្រទេស។ ប៉ុន្ដែអ្វីដែលជាបញ្ហាដែលយើងបានឃើញកាលពីពេលកន្លងមក គឺមានអ្នក IT ខ្លះបានប្រាក់ខែតិច ហើយចំណែកឯអ្នក IT ខ្លះបានប្រាក់ខែខ្ពស់។ ហើយប្រសិនបើអ្នកមានក្ដីស្រមៃចង់ក្លាយជាអ្នកជំនាញ និងចង់ជោគជ័យលើវិស័យ IT នេះគឺជាសិក្ខាសាលាមួយដែលអ្នកគួរតែចំណាយពេលកន្លះព្រឹកចូលរួមសិក្ខាសាលា  “IT Professional Career II” ដើម្បីទទួលបានព័ត៌មាន និងដឹងពីរបៀបរៀបចំផែនការណ៍រៀនឱ្យបានជោគជ័យ។

ដោយកម្មវិធី “IT Professional Career II” នេះត្រូវបានរៀបចំឡើងជាងលើកទី២ហើយ ដែលនាំមកជូនដោយក្រុមហ៊ុនបច្ចេកវិទ្យា Proseth Solutoion ក្រោមគោលដៅដ៏ធំមួយ ក្នុងការរួមចំណែកចែករំលែកចំណេះដឹងអំពីបច្ចុប្បន្នភាពការងារនៅក្នុងវិស័យព័ត៌មានវិទ្យា ក្នុងប្រទេសកម្ពុជា ថាតើជំនាញនៅក្នុង​ IT មួយណាខ្លះដែលកំពុងតែត្រូវប៉ាន់ និងមានតម្រូវការខ្លាំងនាពេលអនាគត។ បន្ថែមពីនេះទៀត កម្មវិធីមួយនេះ ក៏ត្រូវបានធ្វើឡើងក្រោមគោលដៅក្នុងការជួយ​តម្រង់ទិសការងារដល់និស្សិតដែលចង់ចាប់ជំនាញ IT ក៏ដូចជានិស្សិតដែលទើបតែបញ្ចប់ការសិក្សា អោយស្វែងយល់បន្ថែមពីការរៀបចំផែនការ អោយត្រូវនឹងទីផ្សារការងារ នាពេលបច្ចប្បន្ន និងអនាគត។

309724909 513891857407820 1087520610764449896 N

ភ្ជាប់ជាមួយគ្នានេះដែរ នៅក្នុងសិក្ខាសាលានេះ នឹងមានការចែករំលែកបទពិសោធន៍ពីវាគ្មិតកិត្តិយសពិសេសៗ ជាច្រើនរូប មកពីស្ថាប័នរដ្ឋ និង​ឯកជន ក៏ដូចជាវាគ្មិនមកពីក្រុមហ៊ុនជាតិ និងអន្ដជាតិដែលមានបទពិសោធន៍ក្នុងការបម្រើការងារក្នុងវិស័យ IT នេះផ្ទាល់ផងដែរ។ ដោយវាគ្មិននៅក្នុងកម្មវិធីនេះរួមមាន៖

  • លោក Soth Ratanak ជា CEO នៃក្រុមហ៊ុនប្រសិទ្ធសឹលូសិន
  • លោក Ou Phannarith ជា សស្ត្រាចារ្យផ្នែកសន្តិសុខសាយប័រ
  • លោក Pathom Suksathit ជា Country Manager, Fortinet CLM
  • លោក​ Heng Menghuy ជា Acting Country Manager(Cambodia), VSTECS (Cambodia) Co.Ltd.
  • កញ្ញា Veng Kanha ជា General Manager នៃវិទ្យាស្ថានប្រសិទ្ធ (Proseth Institute)
  • លោក​ Toch Ra ជា Cybersecurity Trainer

ដោយឡែក នៅក្នុងសិក្ខាសាលានេះ ក៏មានការបើកកិច្ចពិភាក្សាទៅលើប្រធានបទ ទំនោរអាជីវកម្មនៅក្នុងវិស័យ IT ឬ IT Career Trend នៅក្នុងប្រទេសកម្ពុជាយើងនាពេលអនាគត។ ហើយនៅក្នុងឱកាសនេះផងដែរ អ្នកចូលរួមក្នុងសិក្ខាសាលា មានជាចម្ងល់ទៅលើប្រធានបទខាងលើ អាចចោទជាសំណួរទៅកាន់វាគ្មិនបានផងដែរ។

ជាមួយគ្នានេះដែរ មុននឹងចាប់ផ្ដើមកម្មវិធី អ្នកចូលរួមក៏អាចដើរទស្សនា ស្ដង់របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជាក្រុមហ៊ុន​ VSTECS, Pacific Tech, SYNNEX, Jabra, ECI និង​ Supporter វិទ្យាស្ថានប្រសិទ្ធជាដើម ដើម្បីសិក្សាមើលថា ក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យបច្ចេកវិទ្យា គេបង្កើតផលិតផល ឬសេវាកម្មបែបណាខ្លះទើបអាចឈរជើងបានក្នុងទីផ្សារ និងស្វែងយល់ពីរបៀបក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់នេះធ្វើការផងដែរ។

គួរជម្រាបផងដែរថា សម្រាប់សិក្ខាសាលា “IT Professional Career II” នឹងប្រារព្ធឡើងនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ នៅ CKCC ពីម៉ោង ០៧:០០ព្រឹក ដល់ម៉ោង​១២:៣០ថ្ងៃត្រង់។ ហើយក្រៅពីបានចូលទៅរៀនហ្វ្រី នៅក្នុងសិក្ខាសាលាមួយនេះ អ្នកចូលរួមក៏មានឱកាសឈ្នះរង្វាន់ធំ រួមមានកុំព្យូទ័រ ទូរសព្ទ កាស និងរង្វាន់ផ្សេងៗ ជាច្រើនទៀត។ ហើយនៅចុងកម្មវិធីក៏មាន ការប្រគល់ពានរង្វាន់ជូនជ័យលាភីទាំង៣រូបដែលឈ្នះក្នុងកម្មវិធី Fortinet Cambodia CyberYouth 2022 ផងដែរ។

ចុះឈ្មោះចុះឈ្មោះតាមរយៈតំណរលីង៖​ https://forms.office.com/r/HxLAGhWdi2

ព័ត៍មានបន្ថែម៖
Email: it-careers2022@prosethsolutions.com

Phone: 089 439 883 / 093 797 780

 អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (Tel: 0966034563| Telegram: @Navasiri)

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia