អបអរសាទរ! ក្រុមហ៊ុន Huawei Technologies ទទួលបាន "វិញ្ញាបនបត្រប្រតិបត្តិករសេដ្ឋកិច្ច ទទួលបានការអនុញ្ញាត (AEO)" ពីអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា
ផែន ផាន់ណា
JANUARY 26 2024
PR
95 views
3 mins read

នៅក្នុងពិធីអបអរសាទរទិវាគយអន្តរជាតិ ឆ្នាំ២០២៤ ដែលប្រព្រឹត្តិឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Huawei Technologies (Cambodia) CO., LTD, ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ចាស់វស្សាមួយក្នុងប្រទេសកម្ពុជា បានទទួល “វិញ្ញាបនបត្រប្រតិបត្តិករសេដ្ឋកិច្ច ទទួលបានការអនុញ្ញាត (AEO)” ពីអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ក្រោយវត្តមានដ៏ខ្ពង់ខ្ព​ស់របស់ឯកឧត្ដមបណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

Photo 2024 01 26 13 57 21

ពិធីអបអរសាទរទិវាគយអន្តរជាតិ ឆ្នាំ២០២៤ នេះដែរ ធ្វើឡើងក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូប្រពៃណី និងបង្កើតភាពជាដៃគូថ្មី ដោយមានគោលដៅរួមច្បាស់លាស់” ។ ចំពោះការទទួលបានវិញ្ញាបនបត្រនេះ គឺបង្ហាញពីការចូលបំពេញគ្រប់លក្ខណៈវិនិច្ឆ័យរបស់ក្រុមហ៊ុន Huawei Technologies (Cambodia) CO., LTD តាមច្បាប់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានដាក់ជូន។

កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត ជាកម្មវិធីមួយផ្ដល់កិច្ចសម្រួល ពាណិជ្ជកម្មបន្ថែមជូនធុរជននានាដែលបានបំពេញគ្រប់លក្ខណៈវិនិច្ឆ័យ ស្របតាមការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីរួមចំណែកបង្កើនសន្តិសុខនិងសុវត្ថិភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ សាកល។ បុគ្គលស្នើសុំវិញ្ញាបនបត្រប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតរួមមានអ្នកនាំចេញ អ្នក នាំចូល ជើងសាគយ សហគ្រាសផលិតកម្ម ប្រតិបត្តិករភស្តុភារកម្ម ប្រតិបត្តិករបញ្ជូនទំនិញ ប្រតិបត្តិករ ដឹកជញ្ជូនទំនិញ សហគ្រាសធុនតូច និងមធ្យម និងនីតិបុគ្គលពាក់ព័ន្ធផ្សេងទៀតក្នុងពាណិជ្ជកម្មអន្តរជាតិ។

បើយោងទៅតាមអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានឲ្យដឹងថា ចន្លោះពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមជាមួយបណ្តាប្រទេស (Letter of Intent) ដើម្បីអនុវត្តនូវក្របខ័ណ្ឌស្តង់ដារសុវត្ថិភាពនិងសម្រួលពាណិជ្ជកម្មសកល របស់អង្គការគយពិភពលោក (World Customs Organization SAFE Framework of Standards to ជាបន្តបន្ទាប់ ដើម្បីបង្ការនិងឆ្លើយតបទៅនឹងការគម្រាមកំហែងភេរវកម្ម ក៏ដូចជាការរួមចំណែកបង្កើន Secure and Failiate Global Trade ឬ WCO-SAFE)។

នៅក្នុងឆ្នាំ២០១៣ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចាប់ផ្តើមអនុវត្តប្រកបដោយ ជោគជ័យនូវយន្តការលើកទឹកចិត្តធុរជនល្អបំផុត ដើម្បីផ្ដល់ការលើកទឹកចិត្តជូនធុរជនជាអ្នកនាំចេញ អ្នកនាំចូល ដែលមានកម្រិតអនុលោមភាពខ្ពស់ ជាគំរូដល់ធុរជនផ្សេងទៀតនិងជាការចូលរួមលើក កម្ពស់សីលធម៌សារពើពន្ធក្នុងសង្គមធុរកិច្ចកម្ពុជា ដែលត្រូវបានកំណត់ជាជំហានដំបូងនៃការអនុវត្ត កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO) ពេញលេញមួយ ស្របតាមឧត្តមវានុវត្ត អន្តរជាតិ។ រហូតមកដល់ពេលនេះមានធុរជនល្អបំផុតចំនួន ៥០ ក្រុមហ៊ុន កំពុងទទួលបានការលើកទឹកចិត្ត ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ជាក់ស្ដែងមកទល់នឹងឆ្នាំ២០២៣ ដោយមានកិច្ចសហការនិងគាំទ្រពីគម្រោង ARISE PuS7Y Cambodia យុទ្ធសាស្ត្រស្តីពីកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត ២០២៣ - ២០២៥ ត្រូវបានដាក់ឱ្យអនុវត្តដែលក្នុងនោះមានគោលដៅយុទ្ធសាស្ត្រចំនួន ៨ រួមមាន៖

  • ១.ការបង្កើតក្របខណ្ឌគតិយុត្តជាមូលដ្ឋានគ្រឹះ
  • ២. ការរៀបចំស្ថាប័ននិងអង្គភាព AEO
  • ៣. ការរៀបចំបែបបទនិងនីតិវិធីនៃការដាក់ពាក្យស្នើសុំនិងការទទួលស្គាល់
  • ៤. ការបង្កើតកម្មវិធីបច្ចេកវិទ្យាពត៌មានសម្រាប់ កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត។
  • ៥. ការកសាងសមត្ថភាពនិងផ្សព្វផ្សាយកម្មវិធី AEO ជូនសាធារណៈជនពាក់ព័ន្ធ
  • ៦. ការត្រួតពិនិត្យតាមដាននិងការវាយតម្លៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការ
  • អនុញ្ញាតនិងយន្តការលើកទឹកចិត្តធុរជនល្អបំផុត
  • ៧. កាធ្វើឱ្យប្រសើរឡើងដល់យន្តការលើកទឹកចិត្តធុរជនល្អបំផុតបច្ចុប្បន្ន
  • ៨. ការចុះកិច្ចព្រមព្រៀងទទួលស្គាល់ AEO គ្នាទៅវិញទៅមក (Mutual RecognitionArrangement- AEO - MRA)

ជាលទ្ធផលនៃការអនុវត្តកម្មវិធី AEO នេះ នៅឆ្នាំ២០២៣ មានក្រុមហ៊ុនចំនួន២ និងនៅ ដើមឆ្នាំ២០២៤ មានក្រុមហ៊ុន១ បានដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ AEO និងត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចុះត្រួតពិនិត្យផ្ទៀងផ្ទាត់សុពលភាពស្របតាមបែបបទនិងនីតិវិធីច្បាប់ជាធរមាន៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia