បច្ចុប្បន្ននេះ សម្រាប់អ្នកដែលចង់ឆែកមើលអត្ថន័យនៃពាក្យខ្មែរ តាមរយៈវចនានុក្រមខ្មែរ ដែលជាស្នាដៃរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ឬចង់ប្រែពាក្យពីអង់គ្លេសទៅខ្មែរ មិនចាំបាច់ពិបាកដូចមុននោះទេ ពោលគឺអ្នកប្រើប្រាស់កម្មវិធី Telegram ដោយគ្រាន់តែចូលទៅកាន់បត «វចនានុក្រម សម្តេចសង្ឃ ជួន ណាត (Khmer ⇆ English) Dictionary» ។ (ចុចទីនេះ)
- អ្នកអាចវាយបញ្ចូលពាក្យជាភាសាខ្មែរ ឬអង់គ្លេស រួចចុចផ្ញើពាក្យចូល នោះអ្នកនឹងទទួលបានអត្ថន័យន័យពាក្យត្រឡប់មកវិញយ៉ាងលឿនសឹងតែមិនដល់១វិនាទី។ ជាពិសេសអ្នកអាចសរសេរដើម្បីដឹងអត្ថន័យពាក្យជាភាសាខ្មែរក៏បាន បកប្រែពីអង់គ្លេស មកខ្មែរបានដូចគ្នា។
- អ្នកអាចវាយពាក្យណាមួយ ហើយដាក់សញ្ញា* ដើម្បីស្វែងរកពាក្យស្រដៀង (ឧទាហរណ៍៖ ការងារ ឬ ការ*)
គួរជម្រាបផងដែរថា ក្រៅតែពីអាចប្រើដើម្បីមើលអត្ថន័យនៃពាក្យខ្មែរ និងបកប្រែពាក្យអង់គ្លេសមកខ្មែរ Bot Telegram «វចនានុក្រម សម្តេចសង្ឃ ជួន ណាត (Khmer ⇆ English) Dictionary» ក៏អាចឱ្យអ្នក ស្វែងរកប្រតិទិនខ្មែរពីសូរិយាគតិ-ចន្ទគតិបានផងដែរ។ ខាងក្រោមជាពាក្យគន្លឹះសំរាប់បង្ហាញទិន្នន័យផ្សេងៗ:
- today = បង្ហាញប្រតិទិនខ្មែរសំរាប់ថ្ងៃនេះ
- holiday = បង្ហាញថ្ងៃឈប់សម្រាប់ប្រចាំឆ្នាំតាមអនុក្រិតរបស់រាជរដ្ឋាភិបាល
- news = បង្ហាញព័ត៌មានថ្មីៗចុងក្រោយពី @freshnewsasia
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ