TikTok គឺជាបណ្ដាញសង្គមយក្ស ដែលមានការពេញនិយមប្រើប្រាស់យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ ហើយជាទូទៅ យើងច្រើនតែប្រើ TikTok ដើម្បីទំនាក់ទំនង កំសាន្ដ ឬផ្សាយពាណិជ្ជកម្ម ជាដើម។ ហើយថ្ងៃនេះ ផងដែរ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅមើល ៤ក្បាច់ដែលគេអាចប្រើដើម្បីរកចំណូលចេញពី TikTok។ ដោយ៤ក្បាច់នោះមានដូចខាងក្រោម៖
១.លក់ផលិតផល៖ បច្ចុប្បន្ននេះ Algorithm របស់ TikTok ហាក់មិនទាន់មានការរឹតបន្ដឹងខ្លាំងដូច Facebook នៅឡើយទេ។ បើនិយាយឱ្យងាយយល់គឺរាល់ពេលដែលអ្នកផុសវីដេអូអ្វីមួយ វីដេអូរបស់អ្នកនឹងត្រូវបាន TikTok រុញឱ្យដល់មនុស្សជាច្រើនបានមើលឃើញ។ ហេតុនេះអ្នកអាចមានឱកាសធ្វើទីផ្សារហ្វ្រីៗ ដើម្បីលក់ផលិតផលរបស់អ្នកបានយ៉ាងងាយ។ ដោយឡែកសម្រាប់ការចាយលុយផ្សាយពាណិជ្ជកម្មនៅលើ TikTok ក៏ហាក់ចំណាយតិច និងមានប្រសិទ្ធិភាពខ្ពស់ផងដែរ។
២. Influencer ៖ ផ្លូវធ្វើជា TikTok Influencer នេះ គឺអ្នកអាចរកចំណូលបានតាមរយៈការទទួលផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុន ឬអាជីវកម្មផ្សេងៗ នៅលើវីដេអូរបស់អ្នក។ ប៉ុន្ដែអ្វីដែលសំខាន់អ្នកត្រូវចេះផលិតវីដេអូដែលទាក់ទាញនិងមានអ្នកទស្សនា និងអ្នកតាមដានឱ្យបានជាមុនសិន។ នៅពេលដែល TikTok របស់អ្នកមានអ្នកតាមដានច្រើន លុយនឹងរត់មករកអ្នកដោយខ្លួនឯង។
៣. Video Monetization៖ ច្រករកលុយទី៣នេះ គឺមិនខុសអីពីការរកលុយតាម Youtube នោះទេ ពោលគឺអ្នកទាំងអស់គ្នាត្រូវព្យាយាមផលិតវីដេអូ ហើយយើងអាចរកចំណូលពីពាណិជ្ជកម្មដែលបង្ហាញលើវីដេអូរបស់អ្នក។ ប៉ុន្ដែបច្ចុប្បន្នមុខងារនេះមិនទាន់ដំណើរការនៅកម្ពុជានៅឡើយទេ ប៉ុន្ដែអនាគត TikTok អាចនឹងបើកឱ្យគ្រប់ប្រទេសទាំងអស់អាចរកលុយពីពាណិជ្ជកម្មនៅលើវីដេអូដូច Youtube ដែរ។ យ៉ាងណាក៏ដោយ ទោះបីជាមុខងារនេះមិនទាន់ដំណើរការក្ដី ប៉ុន្ដែយើងនៅតែអាចផលិតវីដែអូនឹងទាញចំណូលពីការផ្សាយពាណិជ្ជកម្មខាងក្រៅ ដូចនៅចំណុចទី២ខាងលើបាន។
៤. Live Gift៖ សម្រាប់ផ្លូវទី៤នេះ គឺអ្នកអាចរកចំណូលបានពីការ Live វីដេអូ ហើយអ្នកគាំទ្ររបស់អ្នក ធ្វើការឧបត្ថម្ភ Coin មកកាន់អ្នកភ្លាមៗនៅក្នុងអំឡុងពេល Live។ ហើយអ្នកអាចយកកាក់ (Coin) ដែលទទួលបានពីអ្នកគាំទ្រនោះដូរជាលុយបាន។ យ៉ាងណាមិញ សម្រាប់មុខងារ Live Streaming នេះ TikTok អាចនឹងដាក់បើកឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខ។
គួរជម្រាបផងដែរថា TikTok គឺជាបណ្ដាញសង្គមដែលមានការពេញនិយមបំផុតមួយដែលប្រជាជនខ្មែរយើបានប្រើប្រាស់។ ហើយអ្វីដែលជាឱកាសម្រាប់អ្នកគ្រប់គ្នានោះ គឺបច្ចុប្បន្ន Algorithm របស់ TikTok មិនទាន់មានការរឹតបន្ដឹងខ្លាំងដូច Facebook នៅឡើយទេ។ ពោលគឺរាល់វីដេអូដែលអ្នកបង្ហោះនៅលើ TikTok គឺមានឱកាសទៅដល់មនុស្សច្រើនដូច Facebook កាលពីពេលបង្កើតដំបូងៗអញ្ចឹង។ ហេតុនេះសង្ឃឹមថាអ្នកអាចទាញឱកាសបានពី TikTok តាមរយៈការផលិតមាតិការវីដេអូល្អៗ ផ្ដល់ជូនទៅអ្នកទស្សនា ដើម្បីកសាងគណនី TikTok របស់ខ្លួនឱ្យមាន Follower ច្រើន និងច្នៃ Follower ទាំងអស់នោះឱ្យទៅជាប្រយោជន៍៕
អត្ថបទដោយ៖ Nava Siri (FB: Navasiri Morm; Telegram: 0966034563)