វិធីទាញយកវីដេអូពីក្នុង Youtube ដោយមិនចាំបាច់មាន App ជំនួយសំរាប់ iphone
Raty Oun
APRIL 4 2022
គន្លឹះល្អៗ
3.3 K views
1 min read

រាល់ដងវីដេអូកំសាន្តផ្សេងៗនៅក្នុង Youtube ទាល់តែទូរសព្ទយើងមានអ៊ីនធឺណេតទើបយើងអាចទស្សនាវីដេអូនោះបាន មួយទៀតរាល់ដងដែលយើងចង់ធ្វើការ Download ទាល់តែមាន App ជំនួយជាច្រើនទើបអាចទាញយកវីដែអូនោះបាន ប៉ុន្តែថ្ងៃនេះ Technology Cambodia និងជួយលោកអ្នកឲ្យទាញយកវីដេអូចេញពី Youtube ដោយវិធីងាយៗមិនសាំញាំច្រើន។

វិធីនេះមិនចាំបាច់ត្រូវការ App ជំនួយអ្វីច្រើនទេលោកអ្នកគ្រាន់តែចុចតាមការណែនាំទៅជាកាស្រច។ នៅពេលដែល Download គ្រប់វីដេអូដែលយើងទាញយកនោះវានិងចូលទៅក្នុង Photo កន្លែងដែលយើងផ្ទុករូបថតរាល់ដង។  

. មុនដំបូងសូមចូលទៅកាន់ Youtube រួចរើសវីដេអូដែលអ្នកចង់ Download

. ជំហ៊ានទី២ សូមចុចទៅលើ សញ្ញា បីគ្រាប់ដែលនៅពីក្រោមវីដេអូ

. ជំហ៊ានបន្ត យើងត្រូវ Copy link នៃវីដេអូដែលយើងចង់ DownloadYouTube Tips  1

. បន្ទាប់មកចូលទៅកាន់ Safari, រួច Search រកវេបសាយ Upull.me ឬ លោកអ្នកអាចចុចតាមលីងខាងខាងក្រោម

https://upull.me/YouTube Tips 2

. Past លីងដែលយើងបាន Copied ពីក្នុង Youtube

. ស្វែងរកគុណភាពវីដេអូដេលយើងចង់ Download,​ រួចចុចពាក្យ Download

. ជាចុងក្រោយ Save វិដេអូទៅក្នុងរូបភាពជាការស្រេច។YouTube Tips 4

គូសបញ្ជាក់ថា ពេលខ្លះទូរសព្ទយើងមិនអាចមាន សេវាជានិច្ចនោះទេ ដូចច្នេះប្រសិនបើយើងពេញចិត្តវីដេអូណាមួយនៅក្នុង Youtube អាច Download ទុកមើលនៅពេលដែលទូរសព្ទយើងដាច់អ៊ីនធឺណេតបាន បែបនេះវាក៏អាចជួយយើងពីការអផ្សុកបានបន្តិចដែរ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia