Facebook គឺជាបណ្ដាញសង្គមដែលធំជាងគេបំផុតលើលោក និងជាកន្លែងធ្វើទីផ្សារដ៏មានឥទ្ធិពលបំផុតមួយផងដែរ។ យ៉ាងណាមិញ ឆ្នាំ២០២២ នេះ សម្រាប់អ្នកដែលមិនទាន់ចេះបង្កើតផេក វាគឺជាពេលវេលាដ៏ល្អមួយដែលអ្នកគួរចាប់ផ្ដើមរៀនចេះបង្កើតផេកផ្ទាល់ខ្លួន ឬផេកសម្រាប់អាជីវកម្មរបស់អ្នកហើយ។ ខាងក្រោមនេះ គឺជារឿងមួយចំនួនដែលអ្នកត្រូវគិតមុនបង្កើតផេក និងរបៀបបង្កើតផេកឱ្យត្រូវតាមស្ដង់ដារ។
មុននឹងចូលដល់ជំហ៊ានក្នុងការបង្កើតយើងចង់បញ្ជាក់ថា សម្រាប់ការបង្កើតផេកឱ្យត្រូវតាមស្ដង់ដារនេះ មិនមាននិយមន័យណាមួយកំណត់ឱ្យច្បាស់លាស់នោះទេ ប៉ុន្ដែសម្រាប់ផេកផ្លូវការណ៍អាចប្រើការបាន និងចូលភ្នែករបស់ Facebook គឺជាផេកដែលមានរូបភាពត្រឹមត្រូវ និងព័ត៌មានគ្រប់គ្រាន់។
១. ទៅ facebook.com/pages/create.
២.រូបភាព Profile និង Cover Page៖
ទំហំ Profile ៖ 170 x 170 Pixels
ទំហំរូប Cover៖ 1640 x 856 Pixels
៣.បំពេញព័ត៌មាន៖
កន្លែងនេះអ្នកត្រូវបំពេញរឿងមួយចំនួនដូចជា៖ លេខទូរស័ព្ទ, វេបសាយ(បើមាន), ទីតាំង, ម៉ោងបើកដំណើរការ, Invite Friend ឱ្យ like ផេករបស់យើងជាដើម។
ក្រោយបង្កើតផេកបានជោគជ័យ រឿងដែលអ្នកត្រូវធ្វើបន្ទាប់ គឺត្រូវជ្រើសរើស Content ដែលត្រឹមត្រូវសម្រាប់ផេករបស់អ្នក និងត្រូវ Post ឱ្យបានទៀតទាត់។ បន្ថែមពីនេះទៀត ដើម្បីបង្កើនចំនួនអ្នក like page អ្នកក៏អាចធ្វើការ Share ចូល Group និងអាច Boost បន្ថែមបានផងដែរ។