សួរអីក៏ឆ្លើយបាន មិនចាញ់ Google តោះមកដឹងរបៀប ភ្ជាប់ប្រើ AI ChatGPT របស់ Elon Musk សម្រាប់អ្នកស្រុកខ្មែរ
Navasiri Morm
JANUARY 9 2023
អាជីវកម្ម 4.0
10.4 K views
2 mins read

បច្ចុប្បន្ននេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ (AI) បានក្លាយជាផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់ៗគ្នា ជាច្រើនឆ្នាំកន្លងមកហើយ។ ប៉ុន្ដែយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ បច្ចេកវិទ្យា AI បានក្លាយជាប្រធានបទក្ដៅ ដែលអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោកលើកយកមកជជែក ក្រោយក្រុមហ៊ុន OpenAI របស់លោក Elon Musk បានបើកឱ្យប្រើប្រាស់សាកល្បងនូវបច្ចេកវិទ្យា ChatGPT ដែលជា AI មួយអាចសន្ទនាឆ្លងឆ្លើយជាមួយយើងបាន ពេលខ្លះឆ្លើយតបស្ទើរតែដូចមនុស្ស។

116

ពិសេសជាងនេះទៅទៀតគេក៏អាចប្រើ ChatGPT ដើម្បីឱ្យជួយសរសេរកូដ សរសេរអត្ថបទ ឬនិពន្ធចម្រៀង​ឱ្យយើងបានថែមទៀតផង ពោលគឺស្ទើរតែអាចសួរសំណួរបានគ្រប់យ៉ាង មិនចាញ់ Google Search ដែលយើងប្រើប្រាស់សព្វថ្ងៃនេះប៉ុន្មាននោះទេ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក៏មានអ្នកប្រើប្រាស់បណ្ដាសង្គម Twitter មួយចំនួនបានលើកឡើងថា វត្តមានរបស់ ChatGPT អាចនឹងមកដណ្ដើមឆ្នាំបាយ របស់ Google Search ក៏ថាបាន។

ដើម្បីស្វែងយល់ពី ChatGPT ឱ្យកាន់តែច្បាស់ Technology Cambodia នឹងធ្វើការបង្ហាញនូវរបៀបចុះឈ្មោះប្រើ ChatGPT សម្រាប់អ្នកដែលចង់តេស្ដប្រើប្រាស់សាកល្បង ដូចខាងក្រោម៖

១.បើក Browser Google Chrome

២.ប្រើ VPN Extension៖ ដោយសារតែបច្ចុប្បន្ននេះ ChatGPT មិនទាន់ដំណើរការក្នុងប្រទេសកម្ពុជាហេតុនេះ យើងត្រូវប្រើ VPN ដើលម្បីប្ដូរ IP ពីខ្មែរទៅកាន់សហរដ្ឋអាមេរិក។ ដោយអ្នកអាចប្រើប្រាស់ Extension VPN មានច្រើនទាំងហ្វ្រីនិងបង់លុយ ហើយអ្នកក៏អាចប្រើប្រាស់ VPN ហ្វ្រីដើម្បីចុះឈ្មោះបានដូចគ្នា។ 

១១៩

120

121

៣.បំពេញលេខអាមេរិក៖ ក្រោយពីប្រើ VPN ប្ដូរទីតាំងទៅអាមេរិករួចហើយ អ្នកត្រូវមានលេខទូរសព្ទអាមេរិកដើម្បីបញ្ជាក់ការចុះឈ្មោះ ប៉ុន្ដែក្នុងករណីអ្នកគ្មានមិត្តភក្ដិបងប្អូននៅអាមេរិក អ្នកអាចប្រើប្រាស់វេបសាយ smspool .net ហើយអាចទិញលេខទូរសព្ទអាមេរិក យកទៅចុះឈ្មោះជាមួយ OpenAI’s ChatGPT រួចត្រូវបង់លុយ ៦០សេន ដើម្បីទទួលបានលេខកូដ ៦​ខ្ទង់យកមកបញ្ជាក់ការចុះឈ្មោះ។ ក្រោយពីដោះស្រាយបញ្ហាលេខទូរសព្ទហើយ អ្នកគ្រាន់តែបំពេញព័ត៌មានសំខាន់ៗផ្សេងៗ តាមធម្មតា ដូចជា ឈ្មោះ និង អ៊ីមែលជាដើមក៏ដូចជាព័ត៌មានផ្សេងៗតិចតួច។ ហើយអ្នកអ្នកអាចប្រើប្រាស់ ChatGPT បានដោយរីករាយ។

១២២

១២៣

ចុចទីនេះដើម្បីចុះឈ្មោះ៖ OpenAI's ChatGPT Signup

១២៤

125

126

ក្រោយពីបង្កើតគណនីបានជោគជ័យហើយអ្នកគ្រាន់តែចូលទៅកាន់វេបសាយ៖ chat.openai.com បន្ទាប់មក អ្នកគ្រាន់តែ login គណនីរបស់អ្នក នោះអ្នកនឹងអាចប្រើប្រាស់សួរនាំ OpenAI's ChatGPT របស់លោក Elon Musk បានយ៉ាងរីករាយ៕

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team