២០២៣ ចង់ចេះផ្សាយលក់លើ TikTok កន្លែនេះបង្រៀនខ្ទេចពីក្បាច់ធ្វើទីផ្សារលើ TikTok មិនគិតលុយ១រៀល
Navasiri Morm
NOVEMBER 23 2022
ឌីជីថល
495 views
1 min read

បច្ចុប្បន្ននេះ TikTok បានក្លាយជាបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពបំផុតមួយ ដែលមានមនុស្សរាប់ពាន់លាននាក់ជុំវិញពិភពលោកប្រើប្រាស់។ លើសពីនេះទៅទៀត​ TikTok ក៏បានក្លាយជាច្រកថ្មី ដែលអ្នកធ្វើទីផ្សារអាចផ្សព្វផ្សាយលក់ផលិតផល ឬសេវាកម្មផ្សេងៗ តាមរយៈ TikTok បានផងដែរ។

ទន្ទឹមនឹងនេះ បច្ចុប្បន្ននេះយើងសង្កេតឃើញថា មានបងប្អូនខ្មែរយើងជាច្រើន ក៏បានធ្វើការផ្សព្វផ្សាយលក់ផលិតផលផ្សេងៗ របស់ខ្លួននៅលើ TikTok  ផងដែរ។ ដោយឡែក ប្រសិនបើអ្នកមានបំណងចង់ចេះផ្សព្វផ្សាយលក់ផលិតផលផ្សេងៗ នៅលើ TikTok ឱ្យចំគោលដៅ និងត្រូវតាមគោលការណ៍ ក៏ដូចជាស្ដង់ដាររបស់ TikTok អ្នកអាចធ្វើការទៅសិក្សារៀនសូត្របន្ថែម នៅក្នុងគេហទំព័រ Ttiktok Ads Academy បានដោយឥតគិតថ្លៃ។

ដោយមេរៀនទាំងអស់នេះ ត្រូវបានបង្កើតឡើងដោយក្រុមការងារ TikTok ផ្ទាល់តែម្ដង មិនថាតែមេរៀនទាក់ទងទៅនឹងច្បាប់ទម្លាប់ ទិចនិចទិញពាណិជ្ជកម្ម ទិចនិចធ្វើទីផ្សារផ្សេងៗ នៅលើ TikTok និងមេរៀនលម្អិត ពិសេសៗជាច្រើនទៀតពាក់ព័ន្ធនឹងការធ្វើទីផ្សារនៅលើ TikTok។

 
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia