សម័យឥឡូវនេះ ពេលគេចង់ទៅណាមួយគេសឹងតែមិនបាច់សួរគ្នាដូចកាលពីមុននោះទេ ព្រោះដោយសារតែមាន Google Map ជួយបង្ហាញផ្លូវ។ ជាមួយគ្នានេះដែរ អាជីវកម្មភាគច្រើនក៏ចំណេញមិនស្ទើរដែរពី Google Map បើសិនជាចេះប្រើ ហើយបានដាក់ទីតាំងហាងរបស់ខ្លួននៅលើផែនទីរបស់ក្រុមហ៊ុនយក្សមួយនេះ។
ហើយថ្ងៃនេះផងដែរ Technology Cambodia នឹងបង្ហាញពីរបៀបធ្វើការ ដាក់ទីតាំងអាជីវកម្មឱ្យមាននៅលើ Google Maps ដោយឥតគិតថ្លៃតាមជំហាននីមួយដូចខាងក្រោម៖
១.ចូលវេបសាយ «Google My Business» តាមរយៈតំណរនេះ https://www.google.com/business/
២.ចុចលើពាក្យ «Manage Now» តែបើមិនទាន់ឃើញចំណុចនេះ អ្នកត្រូវ Sign in Email ជាមុនសិន
៣.ចុចពាក្យថា Add your business to Google
៤.បញ្ចូលឈ្មោះអាជីកម្ម និងប្រភេទអាជីវកម្មរបស់អ្នក ហើយចុចពាក្យ Next។ សម្រាប់ជាការណែនាំ លោក អ្នកគួរតែដាក់ឈ្មោះទាំងពីរភាសាតែម្តង ខ្មែរផង និងអង់គ្លេសផង ដើម្បីឱ្យអ្នកប្រើប្រាស់ស្រួលស្វែងរក។
៥.ទាញផែនទី ឱ្យចំទីតាំងអាជីវកម្មរបស់អ្នក ហើយចុចពាក្យ «Next»
៦.ជ្រើសរើសពាក្យ «Yes» ប្រសិនបើអាជីវកម្មរបស់អ្នក ផ្ដល់សេវាកម្មដឹកជញ្ជូន ឬត្រូវជួបអតិថិជនផ្ទាល់ នៅផ្ទះឬ ការិយាល័យ បើអត់ចុច ពាក្យថា «No»។ មិនថារើសមួយណាទេ ជំហានបន្ទាប់អ្នកត្រូវចុចពាក្យថា «Next»។
៧.បើមុននេះអ្នកជ្រើសរើសយក «Yes» អ្នកត្រូវចុចបញ្ចូលតំបន់ដែលអ្នកអាចទៅជួបភ្ញៀវបាន ជាក់ស្ដែង Technology Cambodia ជ្រើសរើសយកភ្នំពេញ ហើយចុចពាក្យថា «Next»
៨.បញ្ចូលលេខទូរស័ព្ទ និងវេបសាយ បើគ្មានវេបសាយអ្នកត្រូវចុចគ្នាក្នុងប្រអប់តូចមួយនៅខាងក្រោម ហើយចុចពាក្យថា «Next»
៩.ជ្រើសរើសយកពាក្យ «Yes» ហើយចុចពាក្យ «Next»
១០. ចុចពាក្យ «Text»
១០.បញ្ចូលលេខទាំង៦ ខ្ទង់ដែល Google ផ្ញើទៅអ្នក ហើយចុចពាក្យថា «Verify»
១១.ចុចពាក្យ «Next»
១២.កំណត់ថ្ងៃ និងម៉ោងដែលអ្នកបើកដំណើរការអាជីវកម្ម ហើយចុចពាក្យ «Next»
១៣.បើក «Accept Message» ហើយចុចពាក្យថា «Next»
១៤.សរសេរពិពណ៌នាសង្ខេបពីអាជីវកម្មរបស់អ្នក ហើយចុចពាក្យ«Next»
១៥.ចុច Add Photos ហើយបញ្ចូលរូបភាពមួយចំនួនពីអាជីវកម្មរបស់អ្នក ហើយចុចពាក្យ«Next»
១៦.ចុចគ្រីសរូបភាពដែលអ្នកចង់បញ្ចូលហើយចុចពាក្យថា «Done»
១៧.ចុចពាក្យ «Next»
១៨.ចុចពាក្យ Continue ជាការស្រេច ក្រោយបំពេញព័ត៌មានរួចហើយ Google និងចំណាយពេល ៣ថ្ងៃដើម្បីពិនិត្យ និងប្រមូលព័ត៌មានដែលអ្នកបានបញ្ចូលតាមជំហ៊ានខាងលើ ហើយទីតាំងអាជីវកម្មរបស់អ្នកនឹងមានវត្តមាននៅលើ Google។
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (FB: Navasiri Morm; Telegram: 0966034563)