មិនមែនមានតែនៅក្នុងកុនទេ! នៅហុងកុងពិតជាប្រើបច្ចេកវិទ្យា AI ឲ្យតាមដានសកម្មភាពជនល្មើសពិតមែន
Raty Oun
MARCH 27 2022
យានយន្ត
146 views
1 min read

រាល់ដងយើងធ្លាប់តែឃើញបច្ចេកវិទ្យា AI ឬក៏បច្ចេកវិទ្យាទំនើបៗផ្សេងនៅតែក្នុងរឿងភាគហុងកុងឬ ប្រទេសផ្សេងៗតែប៉ុណ្ណោះ ប៉ុន្តែយើងមិនធ្នាប់ដឹងទេថាតើបច្ចេកវិទ្យានោះពិតជាមានការដាក់ឲ្យប្រើប្រាស់ ប្រាកដមែន ឬយ៉ាងណា? ថ្ងៃនេះ​ Technology Cambodia នឹងមកស្រាយចម្ងល់ឲ្យអ្នកអានទាំងអស់គ្នាបានដឹង។

បើយោងតាមប្រភពសារព័ត៏មាន South China Morning post បានឲ្យដឹងថា ប៉ូលីសនៅខាងហុងកុង បានបំពាក់នូវកាមេរ៉ាដែលមាន  AI ស្កែនមុខជាង ៥មុឺនកន្លែងនៅក្នុងទីក្រុងហុងកុង។ AI នេះវាមានមុខងារអាចតាមដានមុខជនសង្ស័យណាដែលប៉ូលីសកំពុងតាមចាប់ AI នេះប៉ូលីសបានបង្កប់វានៅក្នុងកាមេរ៉ាតាមតំបន់ដែលប៉ូលីសបានដាក់គោលដៅ មិនថាមុខសញ្ញានោះធ្វើសកម្មភាព ឬធ្វើដំណើរដល់ទីណាក៏ប៉ូលីសដឹងដែរ។

ជាមួយគ្នានេះដែរ​ AI វាក៏អាចជួយសម្រួលដល់ការងារប៉ូលីសបានមួយកម្រឹតដែរ ប៉ូលិសមិនចាំបាច់ចំណាយកម្លាំងឲ្យទៅប្រថុយគ្រោះថ្នាក់ក្នុងការតាមដានជនល្មើសច្រើនពេកឡើយ។ ណាមួយ AI នេះវាអាចចាប់មុខ និងសកម្មភាពរបស់ជនល្មើសបានទោះបីជាជនល្មើសស្ថិតនៅកន្លែងដែលមានស្ថានភាពអ៊ូអរយ៉ាងណាក៏ដោយ។

គូសបញ្ជាក់ថា​ មិនមែនមានតែនៅក្នុងទីក្រុង ហុងកុង ទេដែលមាន AI នៅមានជាង ៥០ ប្រទេសផ្សេងទៀតដែលប្រើប្រាស់បច្ចេកវិទ្យា AI នេះនៅក្នុងវិស័យនគរបាល៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia