នៅក្នុងកំឡុងពេលកូវីត ២ឆ្នាំកន្លងទៅនេះក្រុមអ្នកវិទ្យាសាស្រ្តមិនទុកពេលវេលាឲ្យដើរទៅដោយគ្នានលទ្ធផលអ្វីទេ ផ្ទុយទៅវិញគាត់បានខំប្រឹងស្រាវជ្រាវរកបច្ចេកវិទ្យាវិជ្ជសាស្រ្តថ្មីមួយបានដោយជោគជ័យ គឺការខលទូរសព្ទពីផែនដីទៅកាន់លំហរដោយការនិយាយនោះដូចទៅនឹងការជួបនិយាយទល់មុខគ្នាអ៊ីចឹង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Space Station ។
ប្រភពដដែលបានបន្តថា បច្ចេកវិទ្យា Holoportation នេះត្រូវបានរៀបរៀងដោយលោកដុកទ័ Josef Schmid និងក្រុមរបស់គាត់ ហើយវាប្រើប្រាស់បច្ចេកវិទ្យា Microsoft កាមេរ៉ា Kinect និងកុំព្យូទ័ឯកជនមួយ។ ជាមួយគ្នានេះ បច្ចេកវិទ្យា holoportation មិនត្រឹមតែអាចនិយាយគ្នាពីផែនដីទៅកាន់លំហរនោះទេ វាថែមទាំងអាចឲ្យពួកគាត់រាក់ទាក់គ្នាដោយការចាប់ដៃបានទៀតផង។
សម្រាប់បច្ចេកវិទ្យា Holoportation នេះគឺជាបច្ចេកវិទ្យាមួយដែលអាចឲ្យមនុស្ស ចាប់ ប៉ះ និយាយដឹងលឺដូចការជួបនិយាយគ្នាផ្ទាល់អញ្ចឹង ដោយវាបានប្រើប្រាស់កាមេរ៉ាដែលមាន Hololan ឲ្យមើលឃើញមនុស្សផុសចេញមកដូចយើងពាក់វែនតា 3D ហើយបច្ចេកវិទ្យានេះថាអាចខលទៅកាន់ផ្នែកមួយទៀតនៅក្នុងថេរពេលមិនប្រែប្រួល ភាគច្រើនគេប្រើបច្ចេកវិទ្យានេះខលទៅកាន់អវកាសយានិកនៅឯលំហរ។
បន្ថែមថា កាលពីមុនពេលចង់ទាក់ទងគ្នាម្តងៗគេប្រើវិធី វីដេអូខលពីលំហរមកផែនដី ប៉ុន្តែការខលនោះនិយាយបានតែ 20mn តែប៉ុណ្ណោះ ចំណែកឯ Holoportation នេះវិញអាចនិយាយបានពី 3mn ទៅ 3សប្តាហ៍ឯណោះ។ ជាពិសេសបច្ចេកវិទ្យានេះទុកសម្រាប់ឲ្យគ្រួសារ ឬ មនុស្សជំនិតរបស់អកាសយានិកនិយាយទាក់ទងគ្នា។
គូសបញ្ចាក់ថា នាពេលអនាគតគេរំពឹងថាបច្ចេកវិទ្យានេះនិងកាន់តែរីកចម្រើន ហើយមនុស្សអាចប្រើវិធីនេះទាក់ទងគ្នារវាងអ្នកនៅលើភពផែនដីដូចគ្នាក៏បាន ឬនិយាយគ្នាទៅកាន់ភពផ្សេងៗទៀតផងដែរ៕