ញាក់សាច់! អ្នកវិទ្យាសាស្ត្របង្កើត Hologram អាចខលនិងប៉ះដៃគ្នា ជាមួយមនុស្សនៅក្រៅភពបាន
Raty Oun
MAY 23 2022
ស្ទីម - STEAM
212 views
1 min read

កាលពីថ្មីៗនេះ អ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ University Of Glasgow ទទួលបានភាពជោគជ័យ ទៅលើគម្រោងស្រាវជ្រាវបច្ចេកវិទ្យា Aerohaptic Holograms ដែលអាចខលទាក់ទងជាមួយនឹងអ្នកវិទ្យាសាស្រ្ដដែលទៅស្រាវជ្រាវនៅក្រៅភព ជាទម្រង់វីដេអូខលបែប Hologram ឃើញគ្នាបែប 3D ដូចមនុស្សនៅនឹងមុខ និងអាចចាប់ដៃគ្នាទទួលអារម្មណ៍ដូចចាប់ដៃមនុស្សនៅក្រៅពិតៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Futurism

ប្រភពដដែលបានបន្តថា ដើម្បីខលតាមរយៈបច្ចេកវិទ្យា «Aerohaptic Holograms» នេះបានគេត្រូវប្រើ ឧបករណ៍ម្យ៉ាងដែលមានឈ្មោះថា «Multimodal Acoustic Trap Display» សម្រាប់បង្ហាញរូបភាព Hologram អាចខលឃើញគ្នាជាទម្រង់ 3D ដូចមនុស្សនៅនឹងមុខ បូករួមនឹងបច្ចេកវិទ្យា​ ‌«Aerohaptics» ដែលអាចជួយឱ្យគេអាចទទួលបានអារម្មណ៍ដូចចាប់ដៃមនុស្សនៅក្រៅពិតៗ។

ជាមួយគ្នានេះដែរ សម្រាប់បច្ចេកវិទ្យានេះ គេអាចប្រើសម្រាប់ទាក់ទងក្រុមអាវកាសយាននិក ដែលចេញទៅស្រាវជ្រាវនៅក្រៅភព ដូចជាទៅភពអង្គារ ឬភពព្រះចន្ទជាដើម។ 

គូសបញ្ជាក់ថា សម្រាប់បច្ចេវិទ្យា Aerohaptic Holograms នេះគេមិនទាន់ដាក់ឱ្យប្រើប្រាស់ទូលំទូលាយនៅឡើយទេ ប៉ុន្ដែការរកឃើញនេះ គឺជារបកគំហើញដ៏អស្ចារ្យមួយ ដែលមានប្រយោជន៍ខ្លាំងចំពោះការស្រាវជ្រាវ និងធ្វើឱ្យអនាគតនៃការទំនាក់ទំនងរបស់មនុស្សជាតិកាន់តែមានភាពទំនើបខ្លាំងទៅមុខមួយកម្រិតទៀត៕

អត្ថបទដោយ៖ អូន រ៉ាទី 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia