សម្រាប់អ្នកមានក្ដីស្រមៃចង់ទៅរៀនបន្ដនៅក្រៅប្រទេស នេះជាឱកាសដ៏ល្អបំផុតមួយ ដោយខាងធនាគារពិភពលោក (The World Bank) បានប្រកាសផ្ដល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់អនុបណ្ឌិតជំនាញ ការអភិវឌ្ឍន៍អន្តរជាតិ (International Development) នៅសាកលវិទ្យាល័យលំដាប់លេខ១ លើលោក Harvard។ នេះបើយោងតាមគេហទំព័រផ្លូវការណ៍របស់សាកលវិទ្យាល័យ Harvard University។
អត្ថប្រយោជន៍នៃអាហារូបករណ៍៖
សម្រាប់អាហារូបករណ៍ដែលផ្ដល់ជូនដោយធនាគារពិភពលោកនិងសាកលវិទ្យាល័យ Harvard នេះផងដែរ គឺរួមបញ្ចូលទាំងថ្លៃបង់សាលា ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ការចំណាយទៅលើកន្លែងស្នាក់នៅ អាហារ ថ្លៃចំណាយទៅលើសៀវភៅ ថ្លៃធ្វើដំណើរពីកម្ពុជាទៅអាមេរិក និងថ្លៃធានារាប់រងទៅលើសុខភាពផងដែរ។
គួរជម្រាបផងដែរថា សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍អាចបំពេញពាក្យស្នើរសុំអាហារូបករណ៍តាមរយៈអនឡាញ។ ដោយបេក្ខជនត្រូវបំពេញនូវតម្រូវការ ក៏ដូចជាលក្ខខណ្ឌកម្មវិធីសិក្សាដែលសាកលវិទ្យាល័យ Harvard បានកំណត់។ កម្មវិធីអាហារូបករណ៍នឹងត្រូវផុតកំណត់នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣។
ព័ត៌មានបន្ថែម និងការដាក់ពាក្យស្នើសុំអាហារូបករណ៍៖ ចុចទីនេះ Link
Harvard University Email: mpaid_program@hks.harvard.edu
JJ/WBGSP Email: scholarshipapplicants@worldbank.org