ប្រយ័ត្នបាត់អាខោន! នេះជាក្បាច់បោក ហេកយកអាខោន Facebook ដោយគ្រាន់តែឆាតតាម Messenger
Navasiri Morm
AUGUST 7 2022
ឌីជីថល
947 views
1 min read

យោងតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតជាតិរបស់ប្រទេសហ្វាំងឡង់ (NCSC-FI) នៅលើគេហទំព័ររបស់ខ្លួន បានប្រកាសឱ្យប្រជាជនមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតតាមរយៈការផ្ញើសារតាម Messenger ដោយក្លែងបន្លំធ្វើជាមិត្តភ័ក្តិបងប្អូនដើម្បីលួចយកបោកគណនី Facebook។

ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ក្បួនបោកយកអាខោនតាម Messenger នេះ ជាដំបូងជនខិលខូចធ្វើការផ្ញើសារតាម Messenger ឱ្យអ្នកផ្ដល់លេខទូរសព្ទដើម្បីចុះឈ្មោះឈ្នះរង្វាន់ បន្ទាប់មកគេនឹងប្រាប់ឱ្យអ្នកផ្ដល់នូវកូដសម្ងាត់ OTP ៦ខ្ទង់ដើម្បីបញ្ជាក់ពីការចុះឈ្មោះ។ ប៉ុន្ដែតាមពិតលេខ OTP ដែលជនខិលខូចយកទៅនោះ មិនមែនជាលេខកូដចុះឈ្មោះដើម្បីរង្វាន់អីទេ តែវាគឺជាលេខ OTP ដែលខាងក្រុមហ៊ុន Facebook ផ្ញើមកសម្រាប់យកទៅស្នើ Recovery ប្ដូរលេខកូដសម្ងាត់ (Password) ថ្មីវិញទេ។ ក្រោយពីបានលេខ OTP ហើយគេនឹងទៅប្ដូរលេខសម្ងាត់គណនីរបស់អ្នកធ្វើឱ្យអ្នកមិនអាច Login ចូលលែងបាន។

គួរជម្រាបផងដែរថា មុននឹងសម្រេចឱ្យលេខ OTP ទៅនរណាម្នាក់តាម Messenger ត្រូវប្រុងប្រយ័ត្ន គួរតែពិនិត្យមើលឱ្យបានត្រឹមត្រូវ ការពារពីការធ្លាក់ចូលក្នុងអន្លង់បោកប្រាស់របស់ជនខិលខូច៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia