Huawei បើកផ្ទះទទួលគ្រាប់ពូជអនាគតរបស់កម្ពុជា ៣០រូបថ្មី ត្រៀមទៅ ប្រកួតគំនិតលើឆាកអន្តរជាតិ ប្រជែងយកទុន ១០ម៉ឺន$
Navasiri Morm
AUGUST 18 2023
PR
3 mins read

កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ​ ២០២៣ កន្លងទៅក្រុមហ៊ុន Huawei ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការបើកជាផ្លូវការនូវកម្មវិធី Seeds for the Future ឆ្នាំ ២០២៣ នៅការិយាល័យកណ្ដាលរបស់ខ្លួន ស្វាគមន៍បេក្ខជន ៣០រូប ដែលត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ដើម្បីសម្រង់យកបេក្ខជនមានគំនិតគំនិតល្អឈរលើសសរស្ដម្ភបួនធំនៃកម្មវិធីពោល នវានុវត្តន៍ ឌីជីថលនីយកម្ម ចីរភាព និង សហគ្រិនភាព ទៅបង្ហាញគំនិតដ៏អស្ចារ្យរបស់ខ្លួនលើឆាកអន្តរជាតិប្រជែងជាមួយប្រទេស ១៣៩ទៀត មកពីពាសពេញពិភពលោក។

4

ក្នុងកិច្ចចាប់ផ្ដើមនៃកម្មវិធី អ្នកស្រី Nancy Zhang ក៏បានធ្វើបទបង្ហាញទាក់ទងទៅនឹងកម្មវិធី Seeds for the Future ក្នុងឆ្នាំ ២០២៣ នេះ ដោយក្នុងឆ្នាំនេះគេឃើញមានសកម្មភាពនៃកម្មវិធីធំៗ ៣ដូចជា វគ្គបណ្ដុះបណ្ដាលរបស់កម្មវិធី ដើម្បីឱ្យនិស្សិតស្វែងយល់ដឹងបន្ថែមពីវិស័យ ICT កម្មវិធី Tech4Good សម្រាប់ក្រុមនិស្សិតបង្កើតជាគម្រោងដោះស្រាយបញ្ហាពិភពលោកជួបប្រទះក៏ដូចជាដើម្បីទៅប្រកួតនៅលើឆាកអន្តរជាតិ ដោយសំដៅលើគម្រោងបច្ចេកវិទ្យាប្រកបដោយចីរភាព និង ការចូលរួមជាមួយនឹងសហគមន៍អតីតបេក្ខជន Seeds for the Future ជំនាន់មុន ដើម្បីកសាងទំនាក់ទំនង និង បណ្ដាញ។

9

សម្រាប់ឆ្នាំ ២០២៣ នេះផងដែរ បេក្ខជននឹងត្រូវសម្រិតសម្រាំងយ៉ាងពិសេស ទៅលើគំនិងអាជីវកម្មបង្កើតថ្មី Startup របស់ពួកគេដើម្បីទៅចូលរួមការប្រកួតកម្មវិធី Tech4Good Startup Sprint នៅប្រទេសចិន ជាមួយនឹងឱកាសទុនវិនិយោគរហូតដល់ទៅ ១០ម៉ឺនដុល្លារ។ បន្ថែមពីលើនេះកម្មវិធីមានផ្លេតហ្វម e-Learning ថ្មីឈ្មោះថា Seeds Academy ដោយនិស្សិតអាចធ្វើការមើលពីវឌ្ឍនភាព និង លទ្ធផលនៃការសិក្សាររបស់ពួកគេ ជាមួយនឹងធនធានលើសលប់ទាក់ទងទៅនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុស គួបផ្សំនឹងល្បឿនអ៊ីនធឺណេតដ៏លឿនសម្បើមផងនោះ។ ក្រុមនិស្សិតក៏អាចនឹងទទួលបានការបង្វឹក បង្រៀន បង្ហាត់ផ្ទាល់ពីសំណាក់គ្រូបង្គោល និង Mentor ហើយកាន់តែពិសេសនៅមានឱកាសក្លាយជាទូតសុឆន្ទៈនៃកម្មវិធីក្នុងតំបន់ ឬក៏អាចជាលំដាប់សកលផងដែរ។

1

បេក្ខជនដែលជាគ្រាប់ពូជអនាគត នៃកម្មវិធី Seeds for the Future ឆ្នាំ ២០២៣ នេះផងដែរ ក៏ត្រូវបានចូលរួមអបអរពីសំណាក់លោក Yao Sovann នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ជាមួយនឹងការរំលឹកនូវសកម្មភាពកម្មវិធី Seeds for The Future ជំនាន់មុនៗ និងលទ្ធផលរបស់ក្រុមហ៊ុន Huawei ក្នុងការចូលរួមចំណែកអភិវឌ្ឍសមត្ថភាពយុវជន ក្នុងវិស័យបច្ចេកវិទ្យានិង ឌីជីថលនៅកម្ពុជា។

លោកជឿជាក់ថាក្រុមនិស្សិតនឹងបង្ហាញសក្ដានុពលរបស់ពួកគេ និង ធ្វើនូវសកម្មភាពគួរឱ្យចងចាំជាច្រើនក្នុងដំណើរការនៃកម្មវិធីនេះ ហើយលោកក៏សម្ដែងការថ្លែងអំណរគុណចំពោះគ្រប់ដៃគូរសាកលវិទ្យាល័យ ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ការគាំទ្រឱ្យកម្មវិធីនេះដំណើរការទៅបានផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សរូបនេះក៏បានមានប្រសាសន៍ផងដែរថា៖ «នៅ Huawei យើងជឿជាក់ថា គន្លឹះក្នុងការកសាងសមត្ថភាពយុវជននៃប្រទេសមួយ ស្ថិតនៅលើការអប់រំ និង បច្ចេកវិទ្យាចុងក្រោយបំផុត។ Huawei មានសេចក្ដីសោមន្សក្នុងការគាំទ្រកម្ពុជា និង សម្ដេចនាយករដ្ឋមន្ត្រី ក្នុងការសម្រេចបាននូវគោលដៅ យុទ្ធសាស្ត្រចតុកោណ ក៏ដូចជា គោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២១-២០៣៥។»

ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ លោក Yao Sovann បានមានប្រសាសន៍បន្តថា “យើងនឹងផ្ដល់ថ្នាលសម្រាប់ការសាបព្រោះគ្រាប់ពូជទេពកោសល្យ ICT ដើម្បីជាការផ្ដល់ត្រឡប់ទៅកាន់សង្គមកម្ពុជា ជាមួយនឹងគោលការណ៍ នៅកម្ពុជា ដើម្បីកម្ពុជា”។

3

នៅក្នុងកម្មវិធីខាងលើនេះផងដែរ ក៏មានការធ្វើបទបង្ហាញពីបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ដែលមាននៅកម្ពុជាយើងពីសំណាក់លោក Chen Yuhong នាយករដ្ឋបាលនៃក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា អមដោយបទបង្ហាញពីអតីតបេក្ខជន Seeds for the Future ជំនាន់មុនពីររូប និងមានការចែករំលែកពីប្រធានបទ “ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា” ផងដែរ ពីសំណាក់ យុវតី រចំ  មុន្នី ជាតំណាងនិស្សិតមកពីសហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ។

គូសបញ្ជាក់ផងដែរថា កម្មវិធី Seeds for the Future ជាកម្មវិធីថ្នាក់សកលបង្កើតឡើងដោយក្រុមហ៊ុន Huawei ដោយកម្មវិធីនេះត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីទំនួលខុសត្រូវសង្គមរបស់សហគ្រាស(CSR) មានអាយុជីវិតនៃការដំណើរការយូរបំផុតលើលោក។ កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍអ្នកមានទេពកោសល្យក្នុងតំបន់ ចែករំលែកចំណេះដឹង បង្កើនការចាប់អារម្មណ៍ទៅលើវិស័យ ICT និង ជម្រុញឱ្យកើនឡើងនូវការកសាងសហគមន៍ឌីជីថល៕

65

810

7

11

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia