ញាក់សាច់! ទីបំផុត Google អាចបង្កើតរ៉ូបូត AI មានសមត្ថភាពគិតសឹងតែដូចមនុស្ស និងអាចជំនួសការងារមនុស្សបាន
Raty Oun
MAY 20 2022
ស្ទីម - STEAM
276 views
1 min read

ក្រោយពីចំណាយពេលស្រាវជ្រាវអស់រយៈពេលជាង ១០ឆ្នាំ Google បានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងការស្រាវជ្រាវទៅលើបច្ចេកវិទ្យា AI Deepmind ជាប្រភេទ AI ម្យ៉ាងដែលមានសមត្ថិភាពប្រហាក់ប្រហែលនឹងមនុស្ស លើសពីនេះទៀត វាអាចធ្វើជាជំនួយការនៅក្នុងការងារលំបាកៗរបស់មនុស្សបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ dailymail

ប្រភពដដែលបានបន្តថា ការងារដែល AI Deepmind អាចធ្វើបានដូចមនុស្សយើងនោះមានដូចជា ការលេងល្បែងអុក ការលេងល្បែងស៊ីសង និងការដោះស្រាយបញ្ហានៅលើកុំព្យូទ័ជាដើម។ ដែលសកម្មភាពនៃការលេងល្បែងទាំងប៉ុន្មាននៅខាងលើសុទ្ធតែត្រូវប្រើខួរក្បាលមនុស្សដើម្បីលេង ប៉ុន្តែ AI ប្រភេទនេះនៅតែអាចដោះស្រាយបានដោយគ្មានបញ្ហាអ្វីឡើយ។Ai

ជាមួយគ្នានេះដែរ ការងារមួយចំនួនដែល AI​ Deepmind នេះអាចនឹងមកជំនួសការងារមនុស្សមានដូចជា ការអភិវឌ្ឍប្រព័ន្ធកុំព្យូទ័ ការដោះស្រាយបញ្ហាធំៗនៅលើបណ្តាញប្រព័ន្ធអ៊ីនធឺណិត។ ហើយគេអាចប្រើប្រាស់បច្ចេកវិទ្យា AI មួយប្រភេទនេះទៅបង្កើតជា AI តូចៗមួយចំនួន ពោលគឺការប្រើប្រាស់ AI ដើម្បីបង្កើត AI និងចុងក្រោយគឺ AI មួយប្រភេទនេះអាចចូលទៅក្នុងបន្ទប់ពិសោធន៍ធ្វើជាជំនួយការរបស់អ្នកវិទ្យាសាស្រ្តក្នុងការស្រាវជ្រាវរបកគំហើញផ្សេងៗ។

គូសបញ្ជាក់ថា Deepmind គឺជាបច្ចេកវិទ្យាមួយដែល Google យកទៅប្រើនៅក្នុង Google assistant ឬ Home device ជាដើម មុខងារនេះស្រដៀងទៅនឹង Siri របស់ក្រុមហ៊ុន Apple ដែរ៕ 

អត្ថបទដោយ៖ អូន រ៉ាទី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia