ដំណឹងល្អ! ចង់ស្វែងយល់ពីវិទ្យាសាស្រ្ដនិងបច្ចេកវិទ្យាថ្មីៗ អាចចូលរួមកម្មវិធីកម្ពុជាជប៉ុន១នេះបាន
Navasiri Morm
MAY 6 2023
ឌីជីថល
574 views
2 mins read

សម្រាប់អ្នកដែលចង់ស្វែងយល់ពីវិទ្យាសាស្រ្ដនិងបច្ចេកវិទ្យាថ្មីៗ នេះគឺជាឱកាសដ៏ល្អមួយ ដោយ ក្រុមយុវជនមកពី Global Shaper Phnom Penh Hub សហការជាមួយក្រុមយុវជន Global Shaper Yokohama Hub (ជប៉ុន) កំពុងតែរៀបចំកម្មវិធីកិច្ចសន្ទនាផ្លាស់ប្តូរយោគបល់ និងចែករំលែកចំណេះដឹង ទៅលើប្រធានបទ «International Science and Technology Exchange Between Cambodia and Japan» ក្រោមគោលបំណងជំរុញ និងលើកកម្ពស់ការអប់រំស្ទែម (STEM) នៅក្នុងតំបន់អាស៊ី​ ក៏ដូចជាចែករំលែកបទពិសោធន៍ ទស្សនៈ និងចក្ខុវិស័យ ពីសំណាក់វាគ្មិនដែលជាស្ថាបនិកធុរកិច្ចថ្មីនៅក្នុងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

កម្មវិធីនេះមានសមាសភាពអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសដូចខាងក្រោម៖

  1. លោក យឹម អធិជេដ្ឋា សហស្ថាបនិក និងនាយកប្រតិបត្តិអភិបាលកិច្ចនៃ Polymer Suite
  2. លោក​ Kento Hatase ស្ថាបនិក និងនាយកប្រតិបត្តិនៃ MEMORY LAB, Inc.
  3. លោក​ យឹម រីឆាត នាយកប្រតិបត្តិនៃ Quantum Engineering and Manufacturing
  4. លោកបណ្ឌិត Kengo Suzuki សហស្ថាបនិក និង នាយកបច្ចេកទេស នៃ Euglena Co., Ltd
  5. កម្មវិធីមួយនេះ នឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១:៣០ រសៀល ដែលមានទីតាំងនៅ​ Amcam Exchange ជាន់ទី០១ ផ្សារទំនើប Exchange Square។ ហើយអ្នកអាចធ្វើការចុះឈ្មោះចូលរួមកម្មវិធីមួយនេះ ដោយឥតគិតថ្លៃផងដែរ។

    ប្រសិនបើមានសំណួរចង់សួរទៅកាន់វាគ្មិនកិត្តិយស ឬចង់ស្វែងយល់ពីភាពសក្តានុពល ក៏ដូចជាភាពជឿនលឿនចុងក្រោយបង្អស់នៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលយ៉ាងណានោះ សូមមេត្តាចុចតំណភ្ជាប់  https://forms.gle/Tm6Veqn7YxUKxW487 ដើម្បីចុះឈ្មោះចូលរួម។

    គូសបញ្ជាក់ផងដែរថា ក្រុមយុវជន Global Shaper Phnom Penh Hub គឺជាសមាជិកនៃ The Global Shapers Community ដែលជាគំនិតផ្តួចផ្តើមរបស់ វេទិកាសេដ្ឋកិច្ចពិភពលោក (The World Economic Forum) ក្នុងការបង្កើតបណ្តាញនៃយុវជនឆ្នើមអាយុក្រោម ៣០ រួបរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្សេងៗគ្រប់កម្រិតពីថ្នាក់មូលដ្ឋាន​ទៅថ្នាក់តំបន់ និងសកល៕Photo 2023 05 05 23 04 04

     

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia