អនាគតទូរស័ព្ទអាចនឹងលែងមានរន្ធដាក់ស៊ីម ខណៈ Apple បោះមេផលិតទូរសព្ទអត់កន្លែងដាក់ស៊ីមមុនគេ
Navasiri Morm
OCTOBER 5 2022
អេឡិចត្រូនិក
126 views
1 min read

នៅក្នុងព្រឹត្តិការណ៍សម្ពោធទូរសព្ទថ្មី កាលពីខែ កញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសផលិត iPhone 14 ដោយមិនដាក់រន្ធដាក់ស៊ីនមុនគេសម្រាប់ទីផ្សារអាមេរិក ដោយងាកទៅប្រើ Esim ដែលជាស៊ីមនៅក្នុងគ្រឿងស្រាប់ ហើយអ្នកប្រើអាចភ្ជាប់ប្រើស៊ីមតាមរយៈអនឡាញបាន។ ជាហេតុធ្វើឱ្យ អ៊ីស៊ីម (eSIM) បានក្លាយជាប្រធានបទក្ដៅ ដែលត្រូវបានអ្នកស្មាតហ្វូននិយម លើកយកមកជែក។

ជាមួយគ្នានេះដែរ ក្រៅពីក្រុមហ៊ុន Apple បច្ចុប្បន្ននេះ ក៏មានក្រុមហ៊ុនផលិតទូរសព្ទដៃធំៗ ជាច្រើនរួមមាន Apple, Samsung, Google, Huawei, Oppo, Sony, Microsoft ក្រៅពីក្រុមហ៊ុនធំៗទាំងនេះ ក៏មានក្រុមហ៊ុនផ្សេងៗ ជាច្រើនទៀតក៏កំពុងតែងាកមកប្រើ eSIM បណ្ដើរៗផងដែរ។

គួរជម្រាបផងដែរថា មូលហេតុដែលក្រុមហ៊ុនទូរស័ព្ទយក្សៗទាំងនេះ ចាប់ផ្ដើមនាំគ្នាងារមកអភិវឌ្ឍន៍ទូរស័ព្ទរបស់ខ្លួនប្រើ eSIM គឺដោយសារតែ eSIM មានគុណសម្បត្តិមួយចំនួនដូចជា ជួយឱ្យទូរសព្ទអាចការពារទឹកបានខ្លាំងជាងពេលមានរន្ធដាក់ដកស៊ីម និងជាពិសេស eSIM មានទំហំតូចត្រឹមតែ ៤មីលីម៉ែត្រតែប៉ុណ្ណោះ ដែលធ្វើឱ្យសល់បរិវេនសម្រាប់ដាក់ទុកដាក់ថ្ម ឬទុកបញ្ចូលផ្នែកផ្សេងៗទៀត ដែលអាចជួយឱ្យសមត្ថភាពទូរស័ព្ទប្រសើរជាងមុន ខណៈការប្រើស៊ីមធម្មតា (Nano-Sim) ស៊ីទំហំដល់ទៅ ៨.៨មីលីម៉ែត្រឯណោះ៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia