ខ្លាំងមែន! ខឹងសាំងឡើងថ្លៃ ឥណ្ឌាយករមៀតទៅច្នៃ ផលិតចេញជាប្រេងឥន្ធនៈ អាចចាក់ឡានម៉ូតូជិះបាន
Raty Oun
APRIL 26 2022
ស្ទីម - STEAM
388 views
1 min read

រាល់ដងយើងធ្លាប់តែឃើញគេប្រើប្រាស់រមៀតនៅក្នុងផ្ទះបាយ ប៉ុន្តែនេះវាពិតជាប្លែកមែនទែនដែលក្រុមអ្នកស្រាវជ្រាវមកពី វីទ្យាស្ថាន Sri Sathya Sai Institute of Higher Learning (SSSIHL)និង Clemson Nanomaterials Institute (CNI) នៅក្នុងប្រទេសឥណ្ឌា បានរកឃើញវិធី ទាញយកសារធាតុគីមីចេញពីម្សៅរមៀត យកមកបំប្លែងជាប្រេងឥន្ធនៈ សម្រាប់យកទៅប្រើជំនួសសាំង ម៉ាស៊ុត និងអ៊ីដ្រូសែនបាន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន PHYS ORG

ប្រភពដែលបានបន្តថា គោលបំណងនៃក្រុមអ្នកស្រាវជ្រាវគឺស្រាវជ្រាវផលិតថាមពលដែលអាចជួយសង្រ្គោះដល់បរិស្ថាន ហើយការផលិតថាមពលប្រេងឥន្ធនៈដែលទាញចេញពីរមៀតនេះ វាបង្កឱ្យមានការបំផុតតិចជាង​ បើប្រៀបធៀបទៅនឹងការប្រើថាមពលចំហេះដោយសាំង ឬម៉ាស៊ុតដែលយើងប្រើប្រាស់រាល់ថ្ងៃនេះ។

ជាមួយគ្នានេះដែរ លោក Ventrapragada ជាជំនួយការក្រុមអ្នកវិទ្យាសាស្រ្ដរបស់ CNI និង SSSIHL បានមានប្រសាសន៍ថា « នៅក្នុងជំហានដំបូងនេះ យើងមិនហ៊ានស្រមៃទេថាក្រុមហ៊ុនឥន្ធនៈនានានឹងចូលរួមគាំទ្រគម្រោងរបស់យើង ប៉ុន្តែពួកយើងសង្ឃឹមថា រឿងនេះអាចនឹងកើតឡើងមួយនាពេលអនាគតដ៏ខ្លីខាងមុខនេះ»។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមអ្នកវិទ្យាសាស្រ្ដឥណ្ឌាកំពុងតែធ្វើការសិក្សាស្រាវជ្រាវអភិវឌ្ឍន៍បន្ថែមទៅលើរបកគំហើញមួយនេះ ខណៈបច្ចុប្បន្នពួកគេក៏បាននឹងតែកំពុងតែខំប្រឹងប្រែងក្នុងការរកដៃគូសហការផ្សេងៗដើម្បីធ្វើគម្រោងនេះឱ្យជោគជ័យ និងអាចចែកសាយឱ្យប្រើជាសាធារណៈនាពេលអនាគតផងដែរ៕

អត្ថបទដោយ៖ អូន រ៉ាទី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia