បច្ចុប្បន្ននេះ បញ្ហារបស់អ្នកផលិតវីដេអូមិនថាតែជាអ្នកផលិតមាតិកា ឬអ្នកផលិតវីដេអូពាណិជ្ជកម្មផ្សេងៗ គឺពិបាកក្នុងការស្វែងរករូបភាព ក៏ដូចជាវីដេអូ Footage ស្អាតៗ យកទៅបញ្ចូលទៅក្នុងវីដេអូរបស់ខ្លួនឱ្យកាន់តែមានភាពទាក់ទាញ។ ហើយថ្ងៃនេះផងដែរ ចាបខៀវ Technology Cambodia នឹងបង្ហាញពីវេបសាយទាំង១០ ដែលអនុញ្ញាតឱ្យអ្នកយករូបភាព និងវីដេអូ Footage ស្អាតៗ ដោយមិនមានជាប់កម្មសិទ្ធិបញ្ញា (Copyright) យកទៅប្រើប្រាស់បញ្ចូលក្នុងវីដេអូរបស់អ្នកដោយឥតគិតថ្លៃ។ ដោយវេបសាយទាំង១០ នោះរួមមានដូចខាងក្រោម៖
1.Pixabay ៖ វេបសាយនេះមានរហូតដល់ទៅជាង ២.៣លានរូបភាព និងវីដេអូស្អាតៗ អនុញ្ញាតឱ្យអ្នកប្រើហ្វ្រីតាមបេះដូង។
2.Pexels ៖ វេបសាយនេះមានរូបភាពនិងវីដេអូច្បាស់ស្អាត ដែលអ្នកផលិតវីដេអូស្ទើតែមួយពិភពលោកហើយបានចូលទៅយក Footage ពីវេបសាយមួយនេះ។
3.Videvo៖ វេបសាយនេះមានហ្វ្រីវីដេអូស្អាតៗ ច្បាស់កម្រិត HD ដល់ទៅ ៣០០,០០០វីដេអូ និងមានបែងចែកតាមប្រភេទវីដេអូនីមួយៗ ឧ. បណ្ដុំវីដេអូទេសភាព សមុទ្រ ឬទីក្រុង ដែលជួយឱ្យអ្នកប្រើប្រាស់ស្រួលក្នុងការស្វែងរកវីដេអូដែលខ្លួនត្រូវការយកមកប្រើប្រាស់។
4.Life of Vids៖ វេបសាយមួយនេះល្អសម្រាប់អ្នកដែលត្រូវការវីដេអូ footage យកទៅបញ្ចូលក្នុងវីដេអូពាណិជ្ជកម្ម ដែលនឹងធ្វើឱ្យពាណិជ្ជកម្មរបស់អ្នកកាន់តែទាក់ទាញ។
5.Motion Places៖ គឺជាកន្លែងដែលផ្ទុក Footage កន្លែងសំខាន់ៗផ្សេងៗ ជុំវិញពិភពលោក មិនថាតែទីក្រុង រូបសំណាកផ្សេងៗជាដើម។
6.Vidsplay៖ ចង់បាន Footage វីដេអូ ទេសភាពស្អាតៗ អាចទៅរកក្នុងវេបសាយនេះបាន។ វីដេអូទាំងអស់គឺអាចប្រើបានដោយឥតគិតថ្លៃប៉ុន្ដែអ្នកត្រូវឱ្យក្រេឌីត (credit) ទៅកាន់ម្ចាស់ដើម។
7.Clipstill៖ មានឃ្លាំងវីដេអូប្លង់កុនស្អាតៗ ជាច្រើន។
8.Dareful៖ ហ្វ្រីវីដេអូ Footage ស្អាតៗ ច្បាស់ៗកម្រិត 4K។