ដល់ថ្ងៃហើយ! មកដឹងរបៀបដាក់ពាក្យ យកសំបុត្រយន្ដហោះទៅលេងហុងកុងហ្វ្រី សម្រាប់អ្នកនៅខ្មែរ
Navasiri Morm
MARCH 1 2023
អាជីវកម្ម 4.0
5.7 K views
1 min read

កាលពីដើមខែកុម្ភៈឆ្នាំ២០២៣ កន្លងទៅថ្មីនេះ ហុងកុងបានធ្វើការប្រកាសចែកសំបុត្រយន្ដហោះ ទៅលេងទីក្រុងហុងកុងហ្វ្រីចំនួន ៥០០០០០០សំបុត្រ។ សម្រាប់ការចែកសំបុត្រទាំងអស់នេះ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី០១​ ខែមីនា​ ឆ្នាំ២០២៣នេះទៅសម្រាប់អ្នកដែលរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហើយខាងក្រោមនេះជារបៀបដាក់ចូលទៅដាក់ពាក្យយកសំបុត្រយន្ដហោះហ្វ្រីសម្រាប់អ្នកនៅខ្មែរ ដូចខាងក្រោម៖

១.ចូលទៅកាន់ World of Winners (ចុចទីនេះ)

២.ចុចលើឡូហ្គូរបស់ CATHAY PACIFIC

៣.អូសចុះក្រោម ហើយចុចរើសយកប្រទេសកម្ពុជា CAMBODIA

៤.ក្រោយចូលដល់ចំណុចនេះ អ្នកអាចធ្វើតាមតំណាក់កាលដូចខាងក្រោម៖

  • ប្រសិនបើអ្នកមិនទាន់មានគណនី CHATHAY អ្នកត្រូវចុច Signup ដើម្បីបង្កើតគណនី។ ប៉ុន្ដែក្នុងករណីដែលអ្នកមានហើយអាចចុចពាក្យថា Sign In
  • បំពេញព័ត៌មាន៖ បំពេញឈ្មោះ ឱ្យត្រូវជាមួយនឹងឈ្មោះក្នុងលិខិតឆ្លងដែនរបស់អ្នក។
  • ពិនិត្យព័ត៌មានឡើងវិញរួចចុច Submit

២៦៥

266

267

បញ្ជាក់ សម្រាប់ប្រទេសកម្ពុជាត្រូវបានផ្ដល់ជូនសំបុត្រយន្ដហោះហ្វ្រី ២៣៩០សំបុត្រ ហើយសម្រាប់ការចាប់ឆ្នោតរកអ្នកឈ្នះសំបុត្រយន្ដហោះហ្វ្រីទៅលេងហុងកុង នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១២យប់ (ម៉ោងនៅកម្ពុជា)។

គួរជម្រាបផងដែរថា នៅក្នុងឆ្នាំ២០២៣ នេះហុងកុងធ្វើការចែកសំបុត្រយន្ដហោះហ្វ្រីរហូតដល់ទៅ ៥០០០០០សំបុត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកលេងប្រទេសរបស់ខ្លួន និងដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីធ្វើការបិទខ្ទប់ប្រទេសដោយសារជំងឺរាតត្បាតកូវីដ១៩ អស់រយៈពេលជិត៣ឆ្នាំ៕

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team