បច្ចុប្បន្ននេះ មានម្ចាស់អាជីវកម្មជាច្រើនដែលបានធ្វើការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ខ្លួននៅលើបណ្ដាញសង្គម Facebook។ ប៉ុន្ដែអ្វីបញ្ហាធំមួយ ដែលអ្នកផ្សព្វផ្សាយលើ Facebook មួយចំនួនបានជួប គឺផេករបស់ពួកគាត់ធ្លាក់ Reach ឬផុសទៅមិនសូវមានអ្នកមើលឃើញ។ ហើយថ្ងៃនេះ ផងដែរ Technology Cambodia នឹងធ្វើការលើកយកនូវរឿងទាំង ៤ ដែលគួរធ្វើប្រសិនបើផេករបស់អ្នកធ្លាក់ Reach។ ដោយរឿងទាំង ៤នោះរួមមាន៖
១.ផុសលក់ច្រើនពេក៖ ការផុសលក់នៅលើហ្វេសប៊ុកមិនមែនជាកំហុសទេ ប៉ុន្ដែអ្វីដែលជាកំហុស គឺគិតតែពីផុសលក់តែមួយមុខគត់ដែលជាឫស្សគល់ធ្វើឱ្យផេកធ្លាក់ Reach។ ហើយអ្វីដែលអ្នកគួរធ្វើគឺគួរតែងាកមកផលិតមាតិកាផ្សេងៗ ដែលជួយទាក់ទាញអ្នកទស្សនា និងបានផ្សព្វផ្សាយផលិតផលរបស់អ្នកដូចគ្នា ដូចជាការផុសព័ត៌មាន និងចំណេះដឹងជុំវិញផលិតផលរបស់អ្នក។ អ្នកអាចប្រើច្បាប់ ២០/៨០ក្នុងការរៀបចំមាតិកានៅលើផេករបស់អ្នកបាន ដោយផុសមាតិកាផ្សេងៗ ៨០% និងផុសលក់ ឬប្រមូសិន ២០%។
២.ផេកអ្នកខុសច្បាប់ឬអត់? ៖ អ្នកគួរតែឆែកមើលថា តើផេករបស់អ្នកធ្លាប់ផុសអ្វីប្រឆាំងនឹងច្បាប់របស់ Facebook ដែរឬទេ? ប្រសិនបើធ្លាប់នេះ ក៏ជាកត្តាមួយធ្វើឱ្យផេករបស់អ្នកធ្លាក់ការមើលឃើញដូចគ្នា។ ហើយអ្នកគួរតែសិក្សាបន្ថែមទៅលើច្បាប់របស់ Facebook ដើម្បីការពារកុំឱ្យជួបបញ្ហាផុសខុសច្បាប់របស់ Facebook។
៣.សាកធ្វើវីដេអូខ្លីៗ៖ គោលដៅរបស់ Facebook គឺគេចង់ឱ្យអ្នកប្រើនៅលើផ្លែតហ្វមគេបានយូរ ហេតុនេះ ការធ្វើវីដេអូល្អៗ ក៏ Facebook ជួយរុញឱ្យមនុស្សឃើញច្រើនផងដែរ។ ដោយអ្នកអាចពិចារណាផលិតវីដេអូព័ត៌មាន ឬចំណេះដឹងខ្លីៗ ជុំវិញផលិតផលរបស់អ្នកបាន។ ឧទាហរណ៍ថា អ្នកលក់ផលិតផល Cusmetic អ្នកអាចធ្វើការផលិតវីដេអូខ្លីៗ និយាយពីចំណេះដឹង ផ្សេងៗ ជុំវិញការថែរក្សាស្បែកមុខ និងឆ្លៀតសៀតផ្សាយផលិតផលរបស់អ្នកបានផងដែរ។
៤.គាស់អ្នកតាមដានចាស់៖ ប្រិសនបើអ្នកខានផុសយូរ អ្នកអាចផលិតវីដេអូខ្លីពីរបីឱ្យទាក់ទាញ ហើយចំណាយលុយ ៣ ទៅ ៥ដុល្លារ Boost ដាក់គោលដៅបង្ហាញតែអ្នក Llike ផេករបស់អ្នក ឬគោលដៅថ្មី ដើម្បីទាញឱ្យមានមនុស្សតាមដានផេករបស់អ្នកវិញ ក្នុងករណីដែលកែយុទ្ធសាស្រ្ដផុសថ្មីៗដូចចំណុចទី១ ហើយនៅតែស្ងាត់។ ហើយក្រោយពីមានមនុស្សតាមដានផេកវិញហើយ រឿងដែលអ្នកត្រូវធ្វើបន្ទាប់គឺត្រូវផុសឱ្យទៀងទាត់និងធ្វើមាតិកាចម្រុះកុំផុសលក់តែមួយមុខ ឬផុសមួយថ្ងៃបាត់១ខែ៕
