ឃើញឧស្សាហ៍ផុសរូប ពីដៃខ្មៅ ទៅស ដើម្បីលក់ដាច់ ផុសបែបនេះប្រយ័ត្ន Facebook បិទគ្មានប្រណី
Navasiri Morm
JUNE 22 2023
គន្លឹះល្អៗ
1.7 K views
1 min read

បច្ចុប្បន្ននេះ របរលក់អនឡាញ គឺជាបរបរដែលពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺការលក់នៅលើ Facebook។ ហើយដើម្បីលក់ដាច់លើ Facebook ការផុសដ៏ពេញនិយមបំផុតមួយរបស់អ្នកលក់គឺ ផុសរូបប្រៀបធៀប មុន និងក្រោយពេលប្រើផលិតផល ឬអង់គ្លេសហៅថា (Before & After) ដែលបង្ហាញពីលទ្ធផលនៃការការប្រើប្រាស់ផលិតផលរបស់ខ្លួន ឧទាហរណ៍ដូចជាពីដៃសម្បុរខ្មៅ ទៅជាស ជាដើម។ ប៉ុន្ដែអ្នកមានដឹងទេថា ការផុសបែបនេះ Facebook របស់អ្នកអាចនឹងជួយបញ្ហានៅថ្ងៃណាមួយ។

អ្នកលក់អនឡាញមួយចំនួនប្រហែលជាធ្លាប់ជួបហើយ ក្រោយឧស្សាហ៍ផុសរូប Before & After ញឹកញ៉ាប់ពួកគាត់បានជួបបញ្ហា Boost មិនចេញ និងជួនកាល Post មិនសូវទៅដល់មនុស្ស ផុសយូរទៅផេកកាន់តែស្ងាត់ទៅៗ។

មែនទែនទៅ Facebook មានគោលការណ៍មួយយ៉ាងតឹងរឹង គឺបញ្ហាប្រកាន់ពូជសាសន៍ និងពណ៌សម្បុរ ហើយការផុសរូប Before & After នៅលើផេក បង្ហាញរូបភាព ដៃពីខ្មៅ ទៅស បែបនេះ រ៉ូបូតរបស់ Facebook មិនបានគិតថា វាជាការបង្ហាញពីលទ្ធផលនៃការប្រើផលិតផលទេ ប៉ុន្ដែវាគិតថាយើងកំពុងតែប្រឆាំងគោលការណ៍របស់ Facebook ដោយធ្វើការរើសអើងពណ៌សម្បុរ​ និងពូជសាសន៍។

សម្រាប់អ្នកដែលឧស្សាហ៍ផុសបែបនេះ Facebook នឹងទម្លាក់ Engagement លែងសូវឱ្យមនុស្សឃើញ ជាហេតុទាញឱ្យផេករបស់អ្នកធ្លាក់ ហើយករណីខ្លះអាចឈានដល់ការបិទ Ad Account លែងឱ្យ Boost ថែមទៀតផង ប្រសិនបើធ្វើខុសដដែលៗញយដង៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia