ដូចដែលគ្រប់គ្នាដឹងស្រាប់ក្រុមហ៊ុន Opennet ត្រូវផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom គ្រប់គ្រងហើយ ហើយមានសំណួរជាច្រើនដែលចាក់ស្រែះក្នុងចិត្តអតិថិជនរបស់ Opennet ជាច្រើនទាក់ទងនឹងការផ្ទេរផ្លាស់ការគ្រប់គ្រងនេះ។
ទំនងជាឃើញពីបញ្ហាបែបនេះហើយនៅរសៀលថ្ងៃសៅរ៍នេះទំព័រផ្លូវការរបស់ Ezecom បានចេញបកស្រាយនូវចំណួរដែលគេនិយមសួរជាច្រើនមក (FAQs) ជាពិសេសរឿងតម្លៃ Ezecom បានបញ្ជាក់ច្បាស់ៗថា មិនមានការប្រែប្រួលលើតម្លៃសេវានោះទេ អ្នកប្រើប្រាស់អាចបន្តប្រើប្រាស់ជាមួយនឹងតម្លៃដដែល។