ប្រទេសចំនួន4នឹងប្រកួតក្នុងវិញ្ញាសា Esports ដំបូងបំផុត ក្នុងព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេមនៅថ្ងៃទី04 និង05 មិថុនានេះ
ផែន ផាន់ណា
JUNE 2 2023
អេឡិចត្រូនិក
295 views
2 mins read

ភ្នំពេញ៖ ព្រឹត្តិការណ៍​អាស៊ានប៉ារ៉ាហ្គេម​លើកទី12 នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​មួយ​របស់​កម្ពុជា​ នោះគឺការ​ក្លាយជា​ប្រទេស​ដំបូងដែល​ជា​អ្ន​ក​​ដាក់បញ្ចូល​វិញ្ញាសា​កីឡា​អេឡិចត្រូនិក​ (Esports) ចូល​ទៅក្នុង​វិញ្ញាសា​ប្រកួត​របស់កម្មវិធី ប្រកួតកីឡា​ជន​ពិការ​ធំបំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ វិញ្ញាសា​ប្រកួត​នេះ​នឹង​មាន​ការ​ចូលរួម​ពី​4ប្រទេស​ ដែល​មាន​ដូចជា​៖ កម្ពុជា, ម៉ាឡេស៊ី ,ហ្វីលីពីន និង ថៃ។ ការ​ប្រកួតនេះនឹង​ធ្វើឱ្យពួកគេ​អាចបង្ហាញ​ជំនាញ សមត្ថភាពរបស់​ពួកគេ​ក្នុងវិស័យ ឌីជីថលនេះ ដោយគ្មាន​ឧបសគ្គ។

ដដដ

Photo 2023 06 02 09 26 52

ការ​ប្រកួតកីឡា Esports វិញ្ញាសា Mobile Legends: Bang Bang (MLBB)  ក្នុង​អាស៊ានប៉ារ៉ាហ្គេមឆ្នាំ2023 នឹង​ត្រូវបាន​រៀបចំឡើងដោយ ក្រុមហ៊ុនធីមធូ (Team Two) រួមជាមួយគណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC)។
ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ សាលNABA ក្នុងសណ្ឋាគារ NagaWorrld2 ​រយៈពេល2ថ្ងៃ  គឺថ្ងៃទី4មិថុនាក្នុងវគ្គចែកពូល (Group Stage) និងនៅថ្ងៃទី05មិថុនាក្នុងវគ្គជម្រុះ (Playoffs)។ សំបុត្រចូលរួមទស្សនានឹង​ចាប់ផ្ដើមចែកជូនដោយឥតគិតថ្លៃ  ចាប់ពីថ្ងៃទី01មិថុនារហូតដល់ថ្ងៃទី03មិថុនា2023នេះ នៅរោងភាពយន្តលេជេនទាំង3សាខា រួមមាន៖ លេជេន អេដេន លេជេន លេជេន មានជ័យ និងលេជេន ទួលគោក (សំបុត្រមានកំណត់ សម្រាប់មនុស្សម្នាក់អាចទទួលបានទៅដល់3សំបុត្រ)។

Photo 2023 06 02 09 26 53

គិតមកដល់ថ្ងៃទី1 មិថុនានេះ អត្តពលិក​ប៉ារ៉ា​ តំណាង​ប្រទេសថៃ និងប្រទេសម៉ាឡេស៊ីបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជារួចរាល់ដើម្បីត្រៀមខ្លួនក្នុងការប្រកួតនាពេលខាងមុខនេះ។ ដោយឡែកអត្តពលិកប្រទេសហ្វីលីពីននឹង​មក​ដល់ដល់ព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី1មិថុនា ឆ្លងចូល​2មិថុនាខាងមុខនេះដើម្បីចូលរួមប្រកួតប្រជែងផងដែរ។

ការដាក់បញ្ចូលកីឡា Esports នៅក្នុងអាស៊ានប៉ារ៉ាហ្គេមគឺជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ដោយបញ្ជាក់ពីការកើនឡើងនៃការទទួលស្គាល់ ការ​បើកបង្ហាញ ពីកីឡា​អេឡិចត្រូនិក ដោយ​មិនមានការរារាំង គ្មានការ​កំណត់ពី ជាតិសាសន៍ សាសនា ឬ ពិការភាពនោះទេ។

Photo 2023 06 02 09 26 50 (2)

Photo 2023 06 02 09 26 50

ការផ្តួចផ្តើមរបស់ប្រទេសកម្ពុជា នៃការ​ដាក់បញ្ចូល កីឡា​Esports ក្នុង​អាស៊ានប៉ារ៉ាហ្គេម ដ៏អស្ចារ្យនេះគឺប្រៀបដូចជាការ​បើកផ្លូវមួយសម្រាប់អត្តពលិក ប៉ារ៉ាឈានចូលទៅក្នុងវិស័យឌីជីថល ដោយឱ្យពួកគាត់អាចបង្ហាញពីទេពកោសល្យ និងការប្រកួតប្រជែងរបស់ខ្លួននៅលើឆាកអន្តរជាតិបាន។
អ្វីដែល​កាន់តែ​អស្ចារ្យទៀតនោះ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែល​ប្រទេស​កម្ពុជា​ ជា​អ្នក​ផ្ដួចផ្ដើមនេះ នឹង​ត្រូវបាន​គេ​លើក​និយាយ​ឡើង​គ្រប់ពេលដែល​ អាស៊ាន​ប៉ារ៉ាហ្គេម​បាន​ប្រារព្ធធ្វើឡើង។

ព័ត៌មាន​បន្ថែមទាក់ទង​និងការ​ឧបត្ថម្ភនានា​​ សូម​ទាក់​ទងទៅ​ អ្នកស្រី ហាក់ សំបូរ នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុនធីមធូ (TEAM Two) តាម​រយៈលេខទូរស័ព្ទ 093 933 999 ឬ អ៊ីម៉េល៖ bo@team2.asia

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team