នៅក្រុមហ៊ុន MG ការប្រគល់រថយន្តជូនអតិថិជន គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលមិនមែនគ្រាន់តែជាការប្រគល់សោរទៅឱ្យអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាដំណើរការដែលគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ននិងម៉ត់ចត់បំផុត ដើម្បីធានាថាអតិថិជនគ្រប់រូបទទួលបានរថយន្តដែលមានស្ថានភាពល្អឥតខ្ចោះ។ គ្រប់ជំហាននៃការរៀបចំលើផ្នែកនីមួយៗត្រូវបានត្រួតពិនិត្យដោយភាពជាក់លាក់ និង មានការគ្រប់គ្រងលើគុណភាពយ៉ាងតឹងរ៉ឹងបំផុត ចាប់តាំងពីពេលដែលរថយន្តនីមួយៗមកដល់ប្រទេសកម្ពុជារហូតដល់ការប្រគល់ចុងក្រោយជូនអតិថិជន។

១. ដំណើរការដឹកជញ្ជូនពីរោងចក្រយ៉ាងប្រុងប្រយ័ត្នបំផុត
នៅពេលដែលរថយន្តបានមកដល់ទីតាំងឃ្លាំងរបស់ក្រុមហ៊ុន គឺមានអ្នកជំនាញដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ក្នុងការទទួលរថយន្តចេញពីកុងទ័រន័រដោយប្រុងប្រយ័ត្នបំផុត។ រាល់សកម្មភាពនៃការបើកឡានចេញពីទូរត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ដើម្បីការពារការប៉ះពារ ការឆ្កូត ឬ ការខូចខាតណាមួយក្នុងអំឡុងពេលដឹកជញ្ជូន។ ជំហានដំបូងនេះគឺ ធានាថារថយន្ត MG នីមួយៗបានរក្សាស្ថានភាពដើមដូចពីពេលដឹកចេញពីរោងចក្រផលិតរថយន្តផងដែរ។

២. ការត្រួតពិនិត្យរថយន្តមុនពេលប្រគល់ (PDI)
បន្ទាប់ពីដករថយន្តចេញពីទូរកុងទ័ន័ររួច រថយន្តនីមួយៗឆ្លងកាត់ការត្រួតពិនិត្យមុនពេលប្រគល់ ដែលហៅថា (PDI) ដែលជាដំណាក់កាលដ៏សំខាន់មួយមុនពេលប្រគល់រថយន្តជូនទៅដល់ដៃអតិថិជន។ ក្នុងអំឡុងពេលដំណើរការត្រួតពិនិត្យនេះ អ្នកបច្ចេកទេសរបស់រថយន្ត MG បានពិនិត្យយ៉ាងហ្មត់ចត់គ្រប់ផ្នែកដូចជា៖
• ពិនិត្យសម្ពាធសំបកកង់ដើម្បីធានាបាននូវសុវត្ថិភាព និងដំណើរការល្អពេលបើកបរ
• ពិនិត្យកម្រិតប្រេងម៉ាស៊ីន និងសាធាររាវសំខាន់ៗដូចជា ប្រេងហ្វ្រាំង, ប្រេងប្រអប់លេខ, ទឹកស្អំម៉ាស៊ីន -ល-
• ពិនិត្យស្ថានភាពអាគុយ និងប្រព័ន្ធអគ្គិសនីផ្សេងៗ
• ពិនិត្យស្ថានភាពខាងក្រៅ និងខាងក្នុងរថយន្តដើម្បីប្រាកដថារថយន្តមានភាពល្អឥតខ្ចោះ

៣. ការធ្វើតេស្តគ្រប់មុខងារដែលបំពាក់លើរថយន្ត
លើសពីការត្រួតពិនិត្យប្រព័ន្ធផ្សេងៗជាមូលដ្ឋាន គ្រប់មុខងារទាំងអស់របស់រថយន្តក៏ត្រូវបានធ្វើតេស្តយ៉ាងលម្អិតផងដែរ។ ការពិនិត្យរួមមាន៖
• ពិនិត្យប្រព័ន្ធព័ត៌មានកម្សាន្ត និងការតភ្ជាប់
• ពិនិត្យដំណើរការប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត
• ពិនិត្យប្រព័ន្ធភ្លើងបំភ្លឺផ្លូវ (ភ្លើងមុខ, ភ្លើងហ្វ្រាំង, ភ្លើងឌឺមី, ភ្លើងតាប់ឡូ -ល-)
• ពិនិត្យប្រព័ន្ធសុវត្ថិភាព និងឧបករណ៍សេនស័រចាប់ស៊ីញាផ្សេងៗ
បន្ថែមលើសពីនេះ គ្រប់ប៊ូតុងចុច ឬ touchscreen, ប្រព័ន្ធផ្សេងៗ និងមុខងារនីមួយៗត្រូវបានផ្ទៀងផ្ទាត់យ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាថាវាដំណើរការជាធម្មតាស្រប់តាមស្តង់ដាររថយន្ត។

៤. Program កម្មវិធី និងការស្កេនគ្រប់ប្រព័ន្ធរបស់រថយន្ត
រថយន្ត MG ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលទាមទារឱ្យមានការពិនិត្យយ៉ាងយកចិត្តទុកដាក់ ដូច្នេះអ្នកបច្ចេកទេសបានធ្វើការស្កេនវិនិច្ឆ័យ និងការសរសេរកម្មវិធី program ដោយប្រើឧបករណ៍ឯកទេសស្តង់ដារដ៏ទំនើបនិងឆ្លាតវៃ។ ដំណាក់កាលត្រួតពិនិត្យនេះធានាថាគ្រប់រថយន្ត MG គឺ៖
• គ្មានកំហុស ឬ គ្មានបញ្ហាលើប្រព័ន្ធភ្លើង ឬ error កូដណាមួយនោះទេ
• កម្មវិធី software គឺត្រូវបានធ្វើបច្ចុប្បន្នភាពយ៉ាងពេញលេញ
• គ្រប់ប្រព័ន្ធបញ្ជាអេឡិចត្រូនិចទាំងអស់មានដំណើរការបានត្រឹមត្រូវល្អ
ដំណាក់កាលត្រួតពិនិត្យនេះគឺមានកម្រិតខ្ពស់ ហើយអាចធានាបានថារថយន្តទាំងអស់មិនត្រឹមតែមានគុណភាពនិងមានដំណើរការល្អខាងផ្នែកមេកានិចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានធ្វើឱ្យល្អប្រសើរឡើងតាមការអាប់ឌែតលើប្រព័ន្ធឌីជីថលផងដែរ។

៥. ការរៀបចំលើដំណាក់កាលចុងក្រោយ និង រួចរាល់សម្រាប់ការប្រគល់
នៅពេលដែលការត្រួតពិនិត្យ និងការធ្វើតេស្តគ្រប់ផ្នែកទាំងអស់ត្រូវបានបញ្ចប់ រថយន្តទាំងអស់ត្រូវបានសម្អាតយ៉ាងល្អបំផុត និងរៀបចំរួចរាល់សម្រាប់ការប្រគល់រថយន្តជូនអតិថិជន។ បន្ទាប់មករថយន្តទាំងនោះត្រូវបានប្រគល់ទៅឱ្យក្រុមផ្នែកលក់ ដែលធានានូវការប្រគល់ជូនដល់ដៃអតិថិជនយ៉ាងមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីផ្តល់នូវបទពិសោធន៏ដ៏ល្អឥតខ្ចោះ។

ទាំងអស់នេះគឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន MG ចំពោះគុណភាពរថយន្ត និងផ្តល់នូវទំនុកចិត្តខ្ពស់ដល់អតិថិជន តាមរយៈការត្រួតពិនិត្យរាល់ដំណើរការដ៏ហ្មត់ចត់ដែលឆ្លុះបញ្ចាំងពីពីគុណភាព ភាពជឿជាក់ និងការពេញចិត្តជូនដល់អតិថិជន។ គ្រប់ជំហាននីមួយៗត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយហានិភ័យ ព្រមទាំងបានរក្សានូវស្តង់ដារខ្ពស់ និងផ្តល់ជូនអតិថិជននូវទំនុកចិត្តពេញលេញចាប់តាំងពីពេលដែលពួកគាត់មកទទួលយករថយន្តនិងបើកចេញទៅយ៉ាងមានសុវត្ថិភាព។ ជាមួយក្រុមហ៊ុន MG ការទិញរថយន្តរបស់អតិថិជនមិនត្រឹមតែជាការចាប់ផ្តើមការបើកបររថយន្តថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលបានការធ្វើដំណើរដ៏មានទំនុកចិត្ត និងសុវត្ថិភាពបំផុត។








