https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
យំលែងចេញ! Elon ទិញ Twitter ៤៤ពាន់លាន$ សង្ឃឹមថាបានចំណេញ ឥឡូវធ្លាក់ថ្លៃសល់១៥ពាន់លាន$
Navasiri Morm
JUNE 1 2023
អាជីវកម្ម 4.0
69 views
1 min read

កាលពីឆ្នាំ២០២២ កន្លងទៅនេះ មហាសេដ្ឋីលេខ២ ពិភពលោក គឺលោក Elon Musk បានប្រកាសធ្វើការទិញយកក្រុមហ៊ុនបណ្ដាញសង្គម Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារសហរដ្ឋអមេរិក។ ប៉ុន្ដែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺមិនទាន់បាន១ឆ្នាំស្រួលបួលផង ឥឡូវនេះលិចឮដំណឹងថា ក្រុមហ៊ុន Twitter ដែលលោក Elon Musk ទិញទៅបានធ្លាក់តម្លៃខ្លួនមកសល់ប្រមាណ១៥ពាន់លានដុល្លារប៉ុណ្ណោះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Business Insider បានឱ្យដឹងថា បើតាមការវាយតម្លៃនៃរបាយការណ៍ការកាន់កាប់ប្រចាំខែរបស់ក្រុមហ៊ុន Twitter នាពេលថ្មីៗនេះ អ្នកគ្រប់គ្រងទ្រព្យសកម្មបានប៉ាន់ប្រមាណថា ក្រុមហ៊ុន Twitter មានតម្លៃត្រឹមតែ ១៥ពាន់លានដុល្លារប៉ុណ្ណោះ ដែលស្មើនឹងប្រមាណ ៣៣% នៃចំនួនលុយសរុប ៤៤ពាន់លានដុល្លារដែល Elon Musk បានចំណាយដើម្បីទិញយកក្រុមហ៊ុន Twitter កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅនេះ។

គួរជម្រាបផងដែរថា លោក Elon Musk បានធ្វើការទិញបណ្ដាញសង្គម Twitter ក្នុងខែតុលា​ឆ្នាំ២០២២​ ក្នុងតម្លៃ៤៤ពាន់លានដុល្លារ ដោយមានគោលដៅកែប្រែបណ្ដាញសង្គមមួយនេះ ទៅជាកន្លែងដែលគ្រប់គ្នាមានសេរីភាពក្នុងការបញ្ចេញមតិយោបល់។ ប៉ុន្ដែយ៉ាងណាក៏ដោយ ដោយសារតែកត្តាសេដ្ឋកិច្ចក្រោយកូវីដ19 បានជះឥទ្ធិ ហើយក្រោយពីទិញ Twitter រួចលោក Elon Musk បានធ្វើកំណែទម្រង់ជាច្រើន​ផងដែរ។

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth