យ៉ាងម៉េចយ៉ាងម៉ាទេ! លើកនេះ Elon Musk ផ្ញើចុតហ្មាយឌីជីថលទៅបុគ្គលិក Twitter បង្ខំឱ្យធ្វើការរាប់ម៉ោង
ផែន ផាន់ណា
NOVEMBER 17 2022
អាជីវកម្ម 4.0
212 views
2 mins read

បន្ទាប់ពីឡើងកាន់តំណែងនៅ Twitter បានមួយរយៈមកនេះ លោក Elon Musk ក៏បានគាស់កាយបុគ្គលិកជាច្រើននាក់ចេញ ទាំងអ្នកធ្វើការចាស់ថ្មី បូករួមទាំង CEO Twitter ដែរ។ នៅសល់បុគ្គលិកមិនដល់ពាក់កណ្ដាលទេ ដែលស៊ូនៅបម្រើការងារនៅ Twitter ជាមួយ CEO ថ្មីគឺលោក Elon Musk។ ថ្មីៗនេះ Elon បានផ្ញើសារទាំងកណ្ដាលអធ្រាត្រទៅកាន់បុគ្គលិក Twitter ជាច្រើននាក់ ដោយបង្ខំឱ្យអ្នកទាំងនោះ ត្រូវធ្វើការជាច្រើនម៉ោងនៅក្នុងមួយថ្ងៃ បើមិនដូច្នេះទេ វាសនាពួកគេ នឹងត្រូវបែកខ្ញែក ឬបញ្ឈប់ពីការងារតែម្ដង ខណៈការបង្ខំនេះគឺដើម្បីសម្រេចគោលដៅ នាំបណ្ដាញសង្គមនេះ ទៅជា Twitter 2.0។

Elon Musk demands Twitter staff commit to 'long hours' or leave

ការដាក់ឱសានវាទទូទាំងក្រុមហ៊ុននេះ ត្រូវបានលោក Elon Musk ផ្ញើទៅកាន់បុគ្គលិក Twitter ចាស់ៗទាំងអស់ ខណៈថ្មីៗនេះលោកទើបតែសម្រេចចិត្ត បញ្ឈប់បុគ្គលិកជើងចាស់ម្នាក់ផ្នែកវិស្វករនៅ Twitter ជាយូរណាស់មកហើយ ដោយគ្មានស្ដាយស្រណោះបន្តិចណាសោះ ក្រោយដឹងថាបុគ្គលិកម្នាក់ហ្នឹង លួចរិះគន់លោកនៅលើបណ្ដាញ Slack ផ្ទៃក្នុងរបស់ក្រុមហ៊ុន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត CNBC។

Elon Musk seen hanging out at Twitter HQ's bar with his new employees -  BusinessToday

គូសបញ្ជាក់ថា មិនមែនតែក្រុមហ៊ុន Twitter ទេ ដែលលោក Elon Musk តម្រូវឱ្យធ្វើការច្រើនម៉ោងបែបនេះ ពោលសូម្បីតែបុគ្គលិកនៅក្រុមហ៊ុន Tesla ឬ SpaceX ក្ដី ក៏តែងតែខំធ្វើការរាប់ម៉ោងក្នុងមួយថ្ងៃដែរ បូករួមទាំងរូបលោក Elon Musk ផ្ទាល់ គាត់សឹងតែមិនមែនមានពេលសម្រាកច្រើនទេ គឺដឹងតែធ្វើការ រហូតថ្ងៃខ្លះដេកនៅ Office របស់លោកក៏មាន៕

Now Elon Musk says he won't fire 75% of Twitter's staff | TechCrunch

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia