ឡានកុងតឺន័របើកបរដោយខ្លួនឯងមួយនេះគេរំពឹងថាអាច និងជំនួសការងារប្រជាជនអាមេរិកជាង ៥០០ពាន់នាក់
Raty Oun
MARCH 20 2022
យានយន្ត
214 views
1 min read

ដូចយើងដឹងស្រាប់ហើយថាបច្ចេកវិទ្យាកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ហើយនៅក្នុងពេលនេះដែរ Technology Cambodia និងមកណែរនាំលោកអ្នកនូវបច្ចេកវិទ្យាថ្មីមួយគឺ ឡានកុងតឺន័រអគ្គិសនី ដែលអាចបើកបរដោយខ្លួនឯងបាន ដែលបច្ចេកវិទ្យាថ្មីមួយនេះនិង​មកជំនួសដំណែងការងារប្រជាជនអាមេរិកខាងវិស័យបើកបរជាង ៥០០ពាន់កន្លែង នេះបើយោងតាមការចុះផ្សាយរបស់ប្រភពព័ត៏មាន Bloomberg Green ។

ប្រភពដដែលបានឲ្យដឹងថា ការបង្កើតនូវឡានកុងតឺន័រអគ្គិសនីដែលអាចបើកបរដោយខ្លួនឯងបាននេះ គឺវិស្វករយល់ឃើញថាការងារបើកបរឡានកុងតឺន័រនៅប្រទេសអាមេរិកមិនសូវជាមានបុគ្គលិកធ្វើការជាប់លាប់ប៉ុន្មាននោះទេ​ អ្នកខ្លះធ្វើការតែមួយខែអីលាឈប់បាត់ទៅហើយ។ មូលហេតុដែលធ្វើឲ្យការងានេះមិនសូវមានអ្នកធ្វើព្រោះវាជាការងារដែលស្មុគស្មាញ ប្រឈមនិងគ្រោះថ្នាក់ខ្លាំងទៀតផង។

ជាមួយគ្នានេះដែរលោក  Parth Vaishnav ដែលជាជំនួយការសាស្ត្រាចារ្យ បរិស្ថាន និងថាមពល នៅក្រុមហ៊ុនផលិតយានយន្ត Michigan and co-author បាននិយាយថា​ នៅអាមេរិកមានយានយន្តប្រភេទដឹកឥវ៉ាន់ទាំងធន់តូចនិងធន់ធំរហូតទៅដល់ ៣.៣លានគ្រឿងឯណោះប៉ុន្តែមិនសូវជាមានអ្នកចង់ធ្វើការនេះប៉ុន្មានទេ ព្រោះថាអ្នកខ្លះត្រូវធ្វើដំណើរឆ្លងប្រទេសរយៈពេលយូរថ្ងៃទើបត្រឡប់មកវិញ ណាមួយការងារនេះទទួលបានកម្រៃទាបផងដែរ។ហេតុនេះហើយទើបយើងព្យាយាមបង្កើតរូបូតណាដែលអាចជំនួសការងារស្មុគស្មាញនេះ។

បន្ថែមពីនេះទៀត រថយន្តនេះអាចផ្ទុកទម្ងន់បានជាង៣តោន និងធ្វើដំណើរក្នុងល្បឿន ៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ល្បឿននេះអាចប្រើជាមួយទាំងឲមនុស្សបើក និងរូបូតបើក។

គូសបញ្ជាក់ថា គម្រោងកុងតឺន័របើកបរដោយស្វ័យប្រវត្តនេះអាចនិងដាក់ឲ្យប្រើប្រាស់សាកល្បងនៅឆ្នាំក្រោយ។ ហើយពេលដែលគម្រោងនេះអភិវឌ្ឍបានជោគជ័យគេរំពឹងថា បុគ្គលិកដែលធ្វើការនៅក្នុងវិស័យនេះ ៩០% និងបាត់បង់ការងារធ្វើ៕

https://twitter.com/economics/status/1505268288300929026?s=21

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia