នេះជារឿងគួរឲ្យចាប់អារម្មណ៍មួយដែល សាស្រ្តាចារ្យ មកពីសាកលវិទ្យាល័យ Meiji លោក Homei Miyashita បានបង្កើតចង្កឹះអគ្គិសនីដែលអាចជួយបន្ថែមរសជាតិនៅពេលញ៉ាំអាហារបាន ពិសេសជាងនេះទៀតវាអាចជួយកាត់បន្ថយរសជាតិប្រៃដែលមាននៅក្នុងអាហារ ពោលគឺចង្កឹះនេះសមស្របទៅនិងអ្នកចូលចិត្តញ៉ាំប្រៃ ប៉ុន្តែចង់បន្ថយជាតិអ៊ីយ៉ូតក្នុងខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The BY-TE កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២។
ប្រភពដែលបានបន្តថា លោក Homei Miyashita ជាមួយនិងកូនក្រុមរបស់គាត់បានធ្វើការសាកល្បងតេស្ត ចង្កឹះអគ្គិសនីនោះ ហើយបន្ទាប់ពីគាត់ញ៉ាំហើយគាត់បានសង្កេតឃើញថា ចង្កឹះនេះវាអាចជួយកាត់បន្ថយ រសជាតិប្រៃក្នុងម្ហូប នឹងកាត់បន្ថយជាតិប្រៃក្នុងខ្លួនបាន 1.5% នៅក្នុងម្ហូបមួយចាននោះ។ មួយទៀតចង្កឹះនេះ វាសមស្របទៅនិងមនុស្សវ័យចំណាស់ខ្ទង់ ពី៤០ ដល់ ៦៥ឆ្នាំ។
ជាមួយគ្នានេះដែរ រូបរាងរបស់ចង្កឹះវាស្រដៀងទៅនឹងចង្កឹះដែលយើងញ៉ាំរាល់ថ្ងៃ គ្រាន់តែចង្កឹះនេះវាមានលក្ខណៈពិសសេសជាងចង្កឹះដែលយើងញ៉ាំសព្វមួយដង ពោលគឺវាមានឧបករណ៍មួយបិទជាប់នៅកដៃ ដែលជាកន្លែងសម្រាប់ភ្ជាប់ចរន្តអគ្គិសនីជាមួយអណ្តាតដើម្បីបន្ថែម ឬបន្ថយរសជាតិ។
គួរជម្រាបផងដែរថា លោក Homei Miyashita ចង្កឹះនេះផលិតឡើងគឺដើម្បីជួយមនុស្សឲ្យមានសុខភាពល្អជាងមុន ដូចជាការជួយកាត់បន្ថយជាតិអ៊ីយ៉ូតពីចេញពីក្នុងខ្លួនជាដើម៕