អស្ចារ្យ! កូនខ្មែរបង្កើតបច្ចេកវិទ្យា តាមដានទឹកជំនន់ បើទឹកឡើងដល់ចំណុចប្រកាសអាសន្ន នឹងប្រាប់ក្នុងទូរសព្ទភ្លាម
Navasiri Morm
SEPTEMBER 1 2022
អេឡិចត្រូនិក
981 views
2 mins read

គ្រោះធម្មជាតិគឺជាបញ្ហាមួយដែលកើតឡើងដោយ​ឯកឯង និងមិនអាចហាមឃាត់បាន ប៉ុន្ដែរឿងអស្ចារ្យដែលមនុស្សអាចធ្វើបាន គឺមនុស្សមានសមត្ថភាពអាចប្រើចំណេះដឹង និងគំនិតច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហារបស់ខ្លួន ទៅបង្កើតបានជាវិធីសាស្រ្ដ ក៏ដូចជាបច្ចេកវិទ្យាផ្សេងៗ នៅក្នុងការពិនិត្យតាមដានដឹងមុនពីស្ថានភាពគ្រោះថ្នាក់ផ្សេងៗ ដែលបង្ករឡើងដោយគ្រោះធម្មជាតិ ដើម្បីអាចត្រៀមខ្លួនទុកជាមុន ក្នុងការបង្ការការពារកុំឱ្យរងគ្រោះដោយសារតែគ្រោះធម្មជាតិទាំងអស់នោះ។

៣៦១

ជាក់ស្ដែង បើយើងក្រឡេកមកមើលពីការរួមចំណែក ដោះស្រាយបញ្ហាគ្រោះទឹកជំនន់នៅប្រទេសកម្ពុជារបស់យើងវិញ ក៏មានកូនខ្មែរមួយក្រុម បានបង្កើតបច្ចេកវិទ្យាប្រព័ន្ធប្រកាសឪ្យដឹងមុនរបស់កម្ពុជា (Early Warning System) ដែលអាចធ្វើការវាស់វែងកម្រិតកំពស់ទឹក នៅតាមតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេសកម្ពុជា។ ហើយប្រសិនបើទឹកជំនន់កើនឡើងខ្លាំង ដល់ចំណុចប្រកាសអាសន្ន នោះនឹងមានការផ្ញើសារ ក៏ដូចជាការខលទៅកាន់លេខទូរសព្ទរបស់ប្រជាជននៅក្នុងតំបន់ដែលមានទឹកជំនន់កើនឡើង ឱ្យត្រៀមខ្លួន រៀបចំអីវ៉ាន់ ដើម្បីផ្លាស់ទីទៅរកទីទួលសុវត្ថិភាពក្នុងកាលទេសណាមួយ ខណៈបច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់រហូតដល់ទៅ​ ១៣០,៦៦២នាក់។

បើតាមលោក លឹម សង្វារ ស្ថាបនិកក្រុមហ៊ុន ArrowDot ប្រាប់ក្រុមការងារ Technology Cambodia ឱ្យដឹងថា សម្រាប់គម្រោងមួយនេះត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០២០ ដោយ អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា People in Need Cambodia និងស្ថាប័នផ្សេងៗ។ ហើយក្រុមហ៊ុន ArrowDot បានដើរតួនាទីជាក្រុមហ៊ុនកូនខ្មែរ ទទួលខុសត្រូវលើការបង្កើតនិងថែមទាំទៅលើបច្ចេកវិទ្យាវាស់ទឹក (Early Warning System) នេះទាំងមូល។

347

ដោយឡែក សម្រាប់បច្ចេកវិទ្យាប្រព័ន្ធប្រកាសឪ្យដឹងមុននៅពេលមានទឹកជំនន់នេះ (Early Warning System) ប្រជាជនទូទាំងប្រទេសកម្ពុជាអាចធ្វើការប្រើប្រាស់បាន ដោយគ្រាន់តែធ្វើការខលទៅលេខ ១២៩៤ និងបញ្ជាក់ពីតំបន់ដែលអ្នករស់នៅដើម្បីចុះឈ្មោះចូលក្នុងប្រព័ន្ធជាការស្រេច។ របៀបប្រើមួយបែបទៀត  អ្នកក៏អាចធ្វើការតាមដានកំពស់ទឹកជំនន់ទូទាំងប្រទេសតាមវេបសាយ ews1294.com បានផងដែរ។ ហើយសម្រាប់តំបន់ដែលលោតពណ៌បៃតងគឺមានន័យថា ស្ថានភាពធម្មតា ហើយពណ៌ប្រផេះមានន័យថា ឧបករណ៍កំពុងតែជួសជុល ហើយប្រសិនបើចេញពណ៌ក្រហមមានន័យថាតំបន់នោះ មានទឹកឡើងខ្លាំងដល់ចំណុចប្រកាសអាសន្ន។

គួរជម្រាបផងដែរថា ប្រព័ន្ធប្រកាសឪ្យដឹងមុនរបស់កម្ពុជា (Early Warning System) ដែលអាចធ្វើការវាស់វែងកម្រិតកំពស់ទឹក នៅតាមតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេសកម្ពុជានេះ ត្រូវបានបង្កើតឡើងដោយអង្គការ People in Need Cambodia និង ArrowDot ជាមួយនឹងដៃគូពាក់ព័ន្ធផ្សេងៗ ជាច្រើនទៀត។ ហើយសម្រាប់ព័ត៌មានបន្ថែមទៅលើប្រព័ន្ធប្រកាសឪ្យដឹងមុននេះ លោកអ្នកអាចធ្វើការចូលទៅកាន់ ហ្វេសប៊ុកផេក People in Need CambodiaEWS 1294 - Early Warning System

3438

ដោយឡែក បច្ចុប្បន្ននេះ សម្រាប់ក្រុម ArrowDot ក៏បើកទទួលការងារទៅលើគម្រោងបច្ចេកវិទ្យាផ្សេងៗផងដែរ មិនថាតែគម្រោងបច្ចេកវិទ្យា IoT និងស្វ័យប្រវត្តិកម្មផ្សេងៗ។ បន្ថែមពីនេះទៀត ArrowDot ក៏មានវគ្គសិក្សាខ្លីពាក់ព័ន្ធនឹងជំនាញ អេឡិចត្រូនិច រ៉ូបូត IoT និងស្វ័យប្រវត្តិកម្មជាដើម។ ដោយ ArrowDot ជាក្រុមហ៊ុនកូនខ្មែរដែលមានបទពិសោធន៍ទៅលើការងារទាំងអស់នេះរយៈពេល១០ឆ្នាំ ទំនាក់ទំនងទូរសព្ទលេខ 098 981 994 ឬហ្វេសប៊ុក ArrowDot

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (Telegram: @Navasiri ~ Tel: 0966034563)

369

368

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia