ការគេងឲ្យបានគ្រប់គ្រាន់រយៈពេល ៨ម៉ោងក្នុងមួយថ្ងៃគឺជាស្តង់ដារមួយដែលអ្នកណាៗក៏ដឹង ប៉ុន្តែមានអ្នកខ្លះគេងមិនបានគ្រប់ម៉ោងរហូតនោះទេ គាត់គេងបានត្រឹមតែ ៤ទៅ៥ ម៉ោងអីក៏គាត់ងើបពីគេងវិញដោយអារម្មណ៍ស្រស់ស្រាយដែរ។ ដូច្នេះអ្នកវិទ្យាសាស្រ្តបានខំធ្វើការស្រាវជ្រាវថា តើ់ការគេងឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃពិតជាសំខាន់មែន ឬយ៉ាងណា?
បើយោងតាមសារព័ត៌មាន Yoga Journal បានឲ្យដឹងថាអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ សាន់ហ្វ្រាន់ស៊ីស្កូ និងកាលីហ្វញ៉ា បានចំណាយពេលជាច្រើនឆ្នាំដើម្បីស្រាវជ្រាវទៅលើបញ្ហានេះ ប៉ុន្តែពេលបញ្ចប់ការស្រាវជ្រាវនោះពួកគាត់មិនបានឃើញពីភាពខុសគ្នារវាង អ្នកគេងបានគ្រប់គ្រាន់ និងអ្នកគេងបានតិចម៉ោងនោះទេ។
ក្រុមអ្នកស្រាវជ្រាវបានបន្តថា តាមពិតទៅការគេងវាមិនមានភាពប្រាកដប្រជានោះទេ គាត់បញ្ចាក់ថាការគេងឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃគឺមិនណែនាំសម្រាប់មនុស្សគ្រប់គ្នានោះទេ យើងអាចគេងបានត្រឹមតែ ៦ម៉ោងក្នុងមួយថ្ងៃក៏បានដែរ។ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានលើកឧទាហរណ៍ក្នុងការ ស្រាវជ្រាវថា គាត់បានយកមនុស្សដែលគេងបានគ្រប់៨h ក្នងរយៈពេល ១០ឆ្នាំ និងអ្នកដែលគេងបានត្រឹមតែ ៦h ក្នុងមួយថ្ងៃរយៈពេល ១០ឆ្នាំដូចគ្នា មកប្រៀបធៀបប៉ុន្តែពួកគាត់រកមិនឃើញពីផលប៉ះពាល់ដល់អ្នកដែលគេងមិនគ្រប់នោះទេ។
គូសបញ្ចាក់ថាទោះបីអ្នកគេង បាន ៦ ឬ៨ម៉ោងក្តី យ៉ាងណាការចូលគេងឲ្យបានទៀងទាត់ព្រោះវាជាកត្តាមួយជួយឲ្យអ្នកមានសុខភាពល្អដែល ដូច្នេះអ្នកត្រូវតែចេះបែងចែកពេលវេលាគេងឲ្យបានត្រឹមត្រូវដើម្បីទទួលបានសុខភាពល្អ៕