កាលពីព្រឹកថ្ងៃទី១៧កន្លងទៅសារព័ត៏មាន Interesting Engineering បានចុះផ្សាយថាប្រទេសអ៊ុយក្រែនត្រូវបាន Hacker បង្កើតវីដែអូ AI ក្លែងក្លាយ ឬហៅថា Deepfake ហើយ Hack ចូលទៅចាក់ផ្សាយនៅក្នុងប៉ុស្តិ៍ទូរទស្សន៍មួយនៅក្នុងប្រទេសនេះ។ ដែលខ្លឹមសារនៅក្នុងវីដេអូនោះគឺជាវីដេអូរបស់លោកប្រធានាធិបតីអុយក្រែនផ្តែផ្តាំទៅប្រជាជនលោកថា អោយទម្លាក់អាវុធ ហើយចុះចាញ់នូវសង្គ្រាមមួយនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជន អុ៊យក្រែន។
ប្រភពដដែលបានបន្តថា មិនប៉ុន្មាននាទីក្រោយមកប៉ុស្តិ៍ទូរទស្សន៍នោះក៏បានផ្សាយប្រាប់ប្រជាជនអ៊ុយក្រែនវិញថា វីដេអូដែលបានចាក់ផ្សាយមុននេះគឺជាវីដេអូក្លែងក្លាយនោះទេ។ ដូចយើងដឹងស្រាប់ហើយថា បច្ចេកវិទ្យា AI កំពុងតែអភិវឌ្ឃខ្លាំងណាស់ ខ្លាំងរហូតដល់អាចនិងបែងចែកមិនដាច់ថាមួយណាពិតមួយណាក្លែងក្លាយ ដូចករណីប្រធានាធិបតីអ៊ុយក្រែនខាងលើអញ្ចឹង។
បន្ថែមពីនេះទៀត ខ្លឹមសារពេញនៅក្នុង Deepfake របស់លោក Zelensky នោះបានរៀបរាប់ថា « ប្រជាជនជាទីស្រឡាញ់ និងអ្នកការពារទឹកដីជាទីស្នេហា ការធ្វើជាប្រធានាធិបតីវាមិនងាយស្រួលនោះទេខ្ញុំត្រូវសម្រេចចិត្តលើការងារពិបាកៗជាច្រើន ដំបូងខ្ញុំគិតថាខ្ញុំនិងដកថយទៅខេត្ត Donbas ហើយ។ ហើយពេលនេះខ្ញុំចង់ប្រាប់ទៅប្រជាជននៅអ៊ុយក្រែនទាំងអស់គ្នាថា ខ្ញុំមើលមិនឃើញពីភាពល្អប្រសើរនៃសង្គា្រមនេះទេ វាមានតែភាពរញ៉េរញ៉ៃពីមួយថ្ងៃទៅមួយថ្ងៃ។ ជាចុងក្រោយវាក៏ធ្វើអោយខ្ញុំសម្រេចចិត្តថា និយាយពាក្យលាទៅកាន់ អ្នកទាំងអស់គ្នាហើយ។ ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាទម្លាក់អាវុធចុះ ហើយត្រឡប់ទៅជួបជុំក្រុមគ្រួសាររបស់អ្នកវិញ ខ្ញុំធ្វើបែបនេះព្រោះខ្ញុំមិនចង់ឲ្យមាននណារម្នាក់ស្លាប់នៅលើសមរភូមិនេះទៀតទេ ហើយខ្ញុំខ្លួនឯងក៏និងសម្រេចចិត្តដូចអ្នកទាំងអស់គ្នាដែរ»។
យ៉ាងណាមិញ អ្នកជំនាញខាងបច្ចេកវិទ្យានិយាយថា Deepfake នោះមិនសូវជាមានភាពល្អឥតខ្ចោះប៉ុន្មានទេ ប្រសិនបើមនុស្សធម្មតាអាចនិងមិនចាប់អារម្មណ៍ ប៉ុន្តែសម្រាប់អ្នកបច្ចេកវិទ្យាគេមើដឹងតែម្តងថា វីដេអូនោះជារបស់ក្លែងក្លាយ។
A deepfake of Ukrainian President Volodymyr Zelensky calling on his soldiers to lay down their weapons was reportedly uploaded to a hacked Ukrainian news website today, per @Shayan86 pic.twitter.com/tXLrYECGY4
— Mikael Thalen (@MikaelThalen) March 16, 2022
គូសបញ្ជាក់ថាបន្ទាប់ពីបែកធ្លាយព័ត៏មានក្លែងក្លាយនោះហើយ លោក Zelensky ផ្ទាល់ក៏បានចេញវីដែអូ តាមរយៈគណនី Instagram ផ្ទាល់ខ្លួនរបស់លោកបញ្ជាក់វិញផងដែរថា «អ៊ុយក្រែនមិនបានចុះចាញ់និងសង្គ្រាមមួយនេះទេ»។
View this post on Instagram